សិល្បៈ

តារាខ្មែរល្បីឈ្មោះ ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង តំណាងអ្នកសិល្បៈកម្ពុជា ចូលរួមនៅមហោស្រពភាពយន្តអន្តរជាតិ «Silk Road International Film Festival» ក្នុងប្រទេសចិន

BY
Khmerpress
September 27, 2023
តារាខ្មែរល្បីឈ្មោះ ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង តំណាងអ្នកសិល្បៈកម្ពុជា ចូលរួមនៅមហោស្រពភាពយន្តអន្តរជាតិ «Silk Road International Film Festival» ក្នុងប្រទេសចិន

(ចិន)៖ បើនិយាយពីកេរ្តិ៍ឈ្មោះតារាសម្តែងស្រីល្បីរបស់កម្ពុជា ស៊ីន យូប៊ីន ត្រូវបានមហាជនខ្មែរស្គាល់យ៉ាងច្បាស់ថា នាងពិតជាមានទេពកោសល្យជាខ្លាំង និងមានភាពលេចធ្លោរមិនថា ការងារសិល្បៈក្នុងប្រទេស ឬក្រៅប្រទេសឡើយ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺនាងតែងតែបង្ហាញវត្តមាននៅលើអន្តរជាតិធំៗ។ ជាក់ស្តែងនាពេលថ្មីៗនេះ នាងនិងដៃគូ គឺលោក ខាត់ វ៉ៃហាំង បានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលក្នុងកម្មវិធី មហោស្រពភាពយន្តអន្តរជាតិ «Silk Road International Film Festival» ក្នុងប្រទេសចិន ដែលត្រូវបានគេដឹងថា តារាទាំងពីរដួងនេះ គឺបានក្លាយជាតំណាងអ្នកសិល្បៈរបស់ប្រទេសកម្ពុជា ដើម្បីទៅចូលរួមក្នុងព្រឹត្តិការអន្តរជាតិមួយនេះ។

តាមរយៈការចូលរួមកម្មវិធីដ៏ធំនេះ តារាសម្ដែងលេចធ្លោស្រីស្អាត ស៊ីន យូប៊ីន បាននិយាយបញ្ជាក់ក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «នាងខ្ញុំមានកិត្តិយសដែលបានតំណាងឲ្យកម្ពុជា ឈរនៅលើឆាកដ៏ធំច្រៀងរួមជាមួយតារាចិន ក្នុងព្រឹត្តិការណ៍បើក 10th SILK ROAD INTERNATIONAL FILM FESTIVAL 2023 នៅ FUZHOUE CHINA នៅថ្ងៃទី២​៥ ខែកញ្ញា»

កម្មវិធីមហោស្រព «SILK ROAD INTERNATIONAL FILM FESTIVAL 2023» នោះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ២៣ ដល់ថ្ងៃ២៧ ខែកញ្ញានេះ។ តារាសម្ដែង ខាត់ វ៉ៃហាំង និងតារាសម្ដែង ស៊ីន យូប៊ីន ក្នុងនាមជាតារាសម្តែងប្រុសស្រីតំណាងឲ្យប្រទេសកម្ពុជា ពិតជាសកម្មក្នុងការផ្សព្វផ្សាយវប្បធម៌កម្ពុជា ទៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងកម្មវិធីអន្តរជាតិធំៗនានា។

គួរជម្រាបថា បើនិយាយពីព្រឹត្តិការណ៍នៅក្រៅប្រទេសកញ្ញា ស៊ីន យូប៊ីន ត្រូវបានគេដឹងថា ធ្លាប់បានចូលរួមកម្មវិធីធំៗ ជាមួយតារាអន្តរជាតិល្បីជាច្រើន និងមានភាពលេចធ្លោរផងដែរ។ ជាក់ស្តែង នាពេលថ្មីៗនេះ ស៊ីន យូប៊ីន ក្លាយជាតារាស្រីរបស់កម្ពុជាដំបូងគេ ដែលរួមកម្មវិធីមហាស្របភាពយន្តកាននៅប្រទេសបារាំង។ ក្រៅពីនេះ នាងក៏បានចូលរួមថតម៉ាកផលិតផលល្បីៗជាច្រើនផងដែរ។

នៅក្នុងព្រឹត្តិការណ៍ «Silk Road International Film Festival» ក្នុងប្រទេសចិន ក្រៅពីតារាសម្ដែងខ្មែរទាំងពីរដួងខាងលើ គេក៏សង្កេតឃើញវត្តមានរបស់ផលិតករកម្ពុជា គឺលោក ហ៊ុយ យ៉ាឡេង និងមន្រ្តីក្រសួងវប្បធម៌គឺលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ អញ្ជើញទៅចូលរួមផងដែរ ដោយបាននាំយកខ្សែភាពយន្តខ្មែរជាច្រើនរឿង ទៅដាក់បញ្ចាំងក្នុងមហោស្រពភាពយន្តនោះ ហើយទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ នេះជាមោទនភាពមួយថ្មីទៀត សម្រាប់ប្រទេកម្ពុជា ក៏ដូចជាវិស័យសិល្បៈភាពយន្តរបស់ខ្មែរ ដែលបានបង្ហាញខ្លួនលើឆាកអន្តរជាតិជាបន្តបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: