សិល្បៈ

Lisa បំបែកកំណត់ត្រាពិភពលោកថ្មីមួយបន្ថែមទៀត ជាតារា K-pop ទោលដំបូងគេ មានការចូលស្ដាប់ចម្រៀងទូទាំងពិភពលោកចំនួន ១ពាន់លានដង នៅលើ Spotify

BY
Khmerpress
September 30, 2023
Lisa បំបែកកំណត់ត្រាពិភពលោកថ្មីមួយបន្ថែមទៀត ជាតារា K-pop ទោលដំបូងគេ មានការចូលស្ដាប់ចម្រៀងទូទាំងពិភពលោកចំនួន ១ពាន់លានដង នៅលើ Spotify

(បរទេស)៖ Lisa ដែលជាសមាជិកក្នុងក្រុម BLACKPINK ត្រូវបានរាយការណ៍មកថា ទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតដោយ អាចបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាសិល្បការិនី K-pop ទោលដំបូងគេដែលមានការចូលស្ដាប់ចម្រៀងទូទាំងពិភពលោកចំនួន១ពាន់លានដងនៅលើ Spotify តាមរយៈបទចម្រៀងមានចំណងជើងថា «Money»។ នេះបើតាមការចេញផ្សាយពីគេហទំពរ Billboard។

យោងតាម Guinness បទចម្រៀង «Money» របស់ Lisa បានក្លាយជាស្នាដៃរបស់តារា K-pop ដំបូងដោយសិល្បករទោលដែលឈានដល់១ពាន់លាន stream នៅលើ Spotify ។ បទចម្រៀងនេះ គឺបានចេញផ្សាយជាបទទីពីរពី EP Lalisa ទោលឆ្នាំ ២០២១ របស់នាង បានឈានដល់ចំនួនចូលស្តាប់ប្រហែល ១,០០២,៦៨៣,៤០៨ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា។ បទចម្រៀងនេះបន្ថែមលើតារាង Billboard Hot 100 នៅលេខ៩០ផងដែរ។

Lisa ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញជាច្រើនក្នុងវិស័យតន្ត្រីថា ជាសិល្បករជោគជ័យបំផុតប្រចាំទសវត្សរ៍ ដោយនាង បានឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាងតន្ត្រីសំខាន់ៗ និងក្លាយជាសិល្បករពេញនិយមនៅលើវេទិកាផ្សេងៗដូចជា YouTube, Spotify និង iTunes ខណៈមានបទចម្រៀងទោលតែពីរបទប៉ុណ្ណោះ ថែមទាំងទទួលបានពានរង្វាន់អន្តរជាតិផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: