សិល្បៈ

មិនធម្មតា! តារា២ដួងរបស់កម្ពុជា G devith និង ទេព បូព្រឹក្ស ក្លាយជាអ្នកតំណាងក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីល្បាញមួយ នៅអាមេរិក

BY
Khmerpress
February 10, 2024
មិនធម្មតា! តារា២ដួងរបស់កម្ពុជា G devith និង ទេព បូព្រឹក្ស ក្លាយជាអ្នកតំណាងក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីល្បាញមួយ នៅអាមេរិក

(អាមេរិក)៖ តារាចម្រៀងល្បីរបស់កម្ពុជា គឺលោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានក្លាយជាតារាតំណាងរបស់ Tommy Hilfiger ពីប្រទេសកម្ពុជាចូលរួម Tommy Hilfiger Fall-Winter ‘24 Runway Show នៅទីក្រុង New York សហរដ្ឋអាមេរិកជាមួយនឹងតារាល្បីៗលើពិភពលោកជាច្រើនរូបទៀត។

កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ​នេះ នៅទីក្រុង New York ក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ល្បីរបស់អាមេរិក Tommy Hilfiger បានរៀបចំកម្មវិធី Tommy Hilfiger Fall-Winter ‘24 Runway Show មួយដ៏ធំ ហើយក៏មានវត្តមានពីតារាល្បីៗទូទាំងពិភពលោកមកចូលរួមដូចជា lee-Junho (ពីក្រុម 2PM), NAYEON (ពីក្រុម TWICE) មកពីប្រទេសកូរ៉េ និង PHUWIN, NARAVIT និង WIN METAWIN មកពីប្រទេសថៃជាដើម។

វត្តមានរបស់តារារ៉េបដ៏ល្បី G-Devith និង ទេព បូព្រឹក្ស នៅក្នុងកម្មវិធី Tommy Hilfiger Fall-Winter ‘24 Runway Show នេះគឺជាការអញ្ចើញរបស់ Tommy Hilfiger ប្រចាំសហរដ្ឋអាមរិកដ៏ផ្ទាល់តែម្តង។

សូមបញ្ជាក់ថា Tommy Hilfiger គឺជាប្រ៊េនលក់សម្លៀកបំពាក់ដ៏ល្បីរបស់អាមេរិកដែលមានលក់នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោកដូចជា ប្រទេសកូរ៉េ ថៃ ខ្មែរ ជប៉ុន វៀតណាម អូស្រ្តាលី និង ហុងកុងជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: