សិល្បៈ

នាយពាក់មី ទិញផ្ទះទុកឱ្យកូនប្រុស បង់លុយដា.ច់ តែជាង៣ឆ្នាំហើយ នៅធ្វើមិនទាន់ហើយ

BY
Khmerpress
March 19, 2024
នាយពាក់មី ទិញផ្ទះទុកឱ្យកូនប្រុស បង់លុយដា.ច់ តែជាង៣ឆ្នាំហើយ នៅធ្វើមិនទាន់ហើយ

រាជធានីភ្នំពេញ៖ លោក ចែម ចាន់រ៉ា ដែលត្រូវបានមហាជនស្គាល់ថាជា នាយពាក់មី តារាកំប្លែងល្បីប្រចាំប្រទេស នៅថ្ងៃទី១៨ ខែមីនា​ម្សិលមិញនេះ បានបង្ហោះសារហួសចិត្តមួយ បន្ទាប់ពីលោក បានទិញផ្ទះក្នុងបុរីមួយកន្លែង ជាង៣ឆ្នាំហើយ នៅធ្វើមិនទាន់ហើយ ជាពិសេសពេលបានចុះមើល ឃើញសភាពផ្ទះ ស្ទើរមិនគួរឱ្យជឿ ខណៈដែលជាងធ្វើផ្ទះឱ្យលោក ធ្វើឱ្យរួចពីដៃ ហាក់បីមើលងាយលោកណាស់។

តាមរយៈសារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ចែម ចាន់រ៉ា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ផ្ទះទិញអោយអាតួ កុងត្រា ១៨ខែ ទិញដាច់បង់លុយដាច់ តែជាង ៣ឆ្នាំហើយ នៅធ្វើមិនទាន់ហើយទៀត សូមម្ចាស់បុរី ជួយធ្វើអោយផង ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វើផង ដីខ្ពស់ជាងផ្ទះ សសរចាក់មិនត្រង់ជួរគ្នា ការ៉ូក្រាលខ្ពស់ទាប នៅមានទៀត! ខ្ញុំជាអ្នកធ្លាប់ធ្វើសំណង់ដែរ ខ្ញុំយល់ច្បាស់ពីសំណង់ ដល់ពេលដាក់ជាងគ្មានជំនាញ ធ្វើផ្ទះខ្ញុំចឹង ដូចមើលងាយខ្ញុំណាស់ ខ្ញុំប្រាប់ហើយថា ផ្ទះខ្ញុំទិញទុកអោយកូននៅ មិនមែនទិញទុកលក់វិញទេ សូមយកចិត្តទុក្ខដាក់លើជាងផង៕» ប្រភព៖ Chem Chanra ចែម ចាន់រ៉ា

Share This Post: