ព័ត៌មានជាតិ

សិស្ស UCMAS កម្ពុជាឈ្នះពានចំនួន ២២ ពីកម្មវិធីប្រឡងថ្នាក់អន្តរជាតិ ២០២៣ នៅប្រទេសម៉ាឡេស៊ី

BY
Khmerpress
December 6, 2023
សិស្ស UCMAS កម្ពុជាឈ្នះពានចំនួន ២២ ពីកម្មវិធីប្រឡងថ្នាក់អន្តរជាតិ ២០២៣ នៅប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)៖ ពិតជាអស្ចារ្យណាស់! សិស្ស UCMAS កម្ពុជាបានឈ្នះពានចំនួន ២២ ពីកម្មវិធីប្រឡងថ្នាក់អន្តរជាតិ «គិតលេខរហ័សថ្នាក់អន្តជាតិលើកទី២៥» ដែលប្រព្រឹត្ដទៅមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី​០៣-០៤ ខែធ្នូ ឆ្នាំ ២០២៣ នៅប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ម្ចាស់ជយលាភីឆ្នើមតំណាងឱ្យកម្ពុជាចំនួន​៤៣ រូប, គណៈគ្រប់គ្រង UCMAS កម្ពុជា, ម្ចាស់អាជ្ញាបណ្ណ័, ប្រធានសាខាទូទាំងប្រទេស​រួមជាមួយអាណាព្យាបាលសិស្សសរុបចំនួន ៨៦ នាក់បានធ្វើដំណើរត្រលប់មកដល់ទីក្រុងភ្នំពេញវិញហើយ បន្ទាប់ពីបានចូលរួមកម្មវិធីប្រឡងគិតលេខរហ័សថ្នាក់អន្តជាតិលើកទី២៥រយៈពេល ២ថ្ងៃនេះមកនេះ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយនេះ ត្រូវបានរៀបចំឡើងដោយ UCMAS អន្តរជាតិ ដែលមានការចូលរួមពីកុមារឆ្លាតវៃមកពី៣១ប្រទេសជុំវិញពិភពលោក នឹងមានបេក្ខជនសរុបចំនួន 2550នាក់ ដោយបេក្ខជនទាំងអស់តម្រូវឱ្យប្រកួតប្រជែងទៅ២វិញ្ញាសារធំៗ គឺ វិញ្ញាសារ សរសេរ និង​វិញ្ញាសារមើល ហើយបេក្ខជនទាំងអស់មានរយៈពេលតែ ៨ នាទីប៉ុណ្ណោះក្នុងការឆ្លើយទៅលើលំហាត់២០០សំនួរ សម្រាប់វិញ្ញាសារសរសេរនឹងបែងចែកតាមកម្រិតនៃការសិក្សារបស់ពួកគេ។ ជាលទ្ធផលនៃការប្រកួតប្រជែងនេះកុមារ UCMAS
កម្ពុជាទទួលបានជយលាភី និងរង្វាន់លើកទឹកចិត្តយ៉ាងច្រើនដូចជា៖ ពានរង្វាន់ Grand Champion ចំនួន 02, ​ពានរង្វាន់ 1st Runner Up ចំនួន 14, ពានរង្វាន់ 2nd Runner Up ចំនួន 05, ពានរង្វាន់ជាក្រុម​​ Silver Champion Wold Cup ចំនួន01 និងពានរង្វាន់លើកទឹកចិត្តជាច្រើនរូបទៀតផងដែរ។

កម្មវិធី UCMAS កម្ពុជា សូមចូលរួមអបអរសាទរដោយក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះជយលាភីរបស់កុមារកម្ពុជា ក៏ដូចជាឪពុកម្តាយ អាណាព្យាបាលសិស្សទាំងអស់ដែលបានទទួលជោគជ័យយ៉ាងធំធេងក្នុងការខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលគួរជាទីមោទកភាពសម្រាប់ប្រទេសកម្ពុជា។

គួររំលឹកឱ្យដឹងផងដែរ ថាកាលពីឆ្នាំ២០១៩ កម្មវិធីប្រឡងUCMAS ថ្នាក់អន្តរជាតិ លើកទី២៤ កម្ពុជាគឺជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រឡងថ្នាក់អន្តជាតិមួយនេះផងដែរ ។ជាចុងក្រោយកម្មវិធី UCMAS កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សាខា ដៃគូរសហការ លោកគ្រូ អ្នកគ្រូ និងលោកឪពុកអ្នកម្តាយ​អាណាព្យាបាលសិស្ស ទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMAS តាមរយៈការជំរុញនឹងលើកទឹកចិត្តកូនៗសម្រាប់ការសិក្សារបស់ពួកគេ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: