ព័ត៌មានជាតិ

អាជ្ញាធរស្រុកជាំក្សាន្ត ប្រាប់មេឃុំទាំង៨ ឲ្យត្រួតពិនិត្យមើលទីតាំងទទួលទិញ-លក់ដំឡូងមី ក្រោយពីមានការបង្ហោះថា ដំឡូងមីនាំចេញមានលាយដីច្រើន

BY
Khmerpress
December 6, 2023
អាជ្ញាធរស្រុកជាំក្សាន្ត ប្រាប់មេឃុំទាំង៨ ឲ្យត្រួតពិនិត្យមើលទីតាំងទទួលទិញ-លក់ដំឡូងមី ក្រោយពីមានការបង្ហោះថា ដំឡូងមីនាំចេញមានលាយដីច្រើន

(ព្រះវិហារ)៖ រដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចេញលិខិតជម្រាបជូនលោកមេឃុំទាំង៨ ស្តីពីការស្នើសុំត្រួតពិនិត្យ ទីកន្លែងទទួលទិញ-លក់ ដំឡូងមី (សៃឡូ ដំឡូង) នៅក្នុងភូមិសាស្ត្រឃុំទាំង៨ នៃស្រុកជាំក្សាន្ត។

តាមរយៈលិខិតរបស់រដ្ឋបាលស្រុកជាំក្សាន្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាញសង្គម (Facebook និង Telegram) បានបង្ហោះថា ដំឡូងមីដែលបាននាំចេញពីស្រុកជាំក្សាន្ត យកទៅលក់បន្តនៅតាមបណ្តាលប្រទេសជិតខាង ឃើញមានការលាយដីយ៉ាងច្រើន ដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់មុខរបរកសិករ ដែលកំពុងប្រមូលកសិផល ពិសេសដំឡូងមីនៅក្នុងមូលដ្ឋាន ភូមិ ឃុំ ទាំង៨ នៃស្រុកជាំក្សាន្ត។

រដ្ឋបាលស្រុកជាំក្សាន្ត បានណែនាំលោកមេឃុំទាំង៨ ត្រូវចាត់សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ ចុះធ្វើការណែនាំ និងត្រួតពិនិត្យតាមកន្លែងទទួល ទិញ-លក់ ដំឡូងមី(សៃឡូ ដំឡូង)ឱ្យបានតឹងរឹងបំផុត៕

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋបាលស្រុកជាំក្សាន្ត៖

ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: