សិល្បៈ

អបអរសាទរ! Mister friendship Cambodia ទទួលបានជ័យលាភី ក្នុងការប្រកួតបុរសឯក MISTER FRIENDSHIP INTERNATIONAL 2023 នៅប្រទេសថៃ

BY
Naren
December 14, 2023
អបអរសាទរ! Mister friendship Cambodia ទទួលបានជ័យលាភី ក្នុងការប្រកួតបុរសឯក MISTER FRIENDSHIP INTERNATIONAL 2023 នៅប្រទេសថៃ

ឆ្លងកាត់ការប្រកួតយ៉ាងស្វាតស្វាញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣កាលពីម្សិលមិញនេះ ពិតជារឿងមួយគួរឱ្យដ៏រំភើប ដោយបុរសឯកតំណាងកម្ពុជា លាវ វេងហួរ ដែលបានទៅប្រកួតលើឆាកអន្តជាតិនៅប្រទេសថៃ ក្នុងការប្រកួតបុរសឯក MISTER FRIENDSHIP INTERNATIONAL 2023 និងបានប្រកួតយកឈ្នះយកជ័យលាភីជូនកម្ពុជាថែមទៀត។

ជាការពិត បុរសឯកកម្ពុជា នៅឆ្នាំនេះពិតជាមានភាពលេចធ្លោ ដោយលោកចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ និងឈ្នះពានជាបន្តបន្ទាប់ ដោយមុនវគ្គផ្តាច់ព្រ័ត្រ លាវ វេងហួរ បានឈ្នះ BEST SWIMSUIT ថែមទៀតផង។

សូមរំលឹកថាលោក លាវ វេងហួរ MISTER FRIENDSHIP INTERNATIONAL 2023 មានអាយុ២៦ឆ្នាំ កម្ពស់១.៧៧ម៉ែត្រ បញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក និងជាជាគ្រូបង្វឹកហាត់ប្រាណ គ្រូបង្ហាត់ល្បុក្កតោ៕

Share This Post: