សិល្បៈ

ក្រោយចេញពី YG តារាចម្រៀង G-Dragon ចុះកុងត្រាក្លាយជាតារារបស់ផលិតកម្ម Galaxy Corporation

BY
Khmerpress
December 21, 2023
ក្រោយចេញពី YG តារាចម្រៀង G-Dragon ចុះកុងត្រាក្លាយជាតារារបស់ផលិតកម្ម Galaxy Corporation

(សេអ៊ូល)៖ តារាចម្រៀងរ៉េប G-Dragon បានចុះហត្ថលេខាជាផ្លូវការជាមួយភ្នាក់ងារថ្មីមួយគឺ Galaxy Corporation ក្រោយពីបានចាកចេញពីផលិតកម្ម YG ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនដែលធ្វើឡើងនៅសណ្ឋាគារ JW Marriott នៅថ្ងៃទី២១ ខែធ្នូ ផលិតកម្ម Galaxy បានប្រកាសថាក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយ G-Dragon។ ការប្រកាសនេះធ្វើឡើងក្រោយ YG Entertainment បានបញ្ជាក់ជាផ្លូវការថា G-Dragon បានចាកចេញពីក្រុមហ៊ុនរបស់ពួកគេ។

លើសពីនេះផលិតកម្ម Galaxy បានផ្ដល់ការព្រមានដល់អ្នកបង្ហោះដែលមានគំនិតអាក្រក់ដែលកំពុងបង្ហោះខ្លឹមសារ បង្ខូចកេរ្តិ៍ឈ្មោះ G-Dragon ដោយផ្តល់ឱកាសឱ្យពួកគេរហូតដល់ថ្ងៃទី២៨ ខែធ្នូ ដើម្បីលុប ឬកែសម្រួលការបង្ហោះរបស់ពួកគេ ដើម្បីកែតម្រូវព័ត៌មានមិនពិត និងលុបខ្លឹមសារបរិហារកេរ្តិ៍។ ក្រោយ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ពួក​គេ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​បន្ធូរបន្ថយឡើយ៕

Share This Post: