សិល្បៈ

Jennie សមាជិក BLACKPINK ប្រកាសជាផ្លូវការ ពីការបង្កើតផលិតកម្មផ្ទាល់ខ្លួន មានឈ្មោះថា «ODD ATELIER»

BY
Khmerpress
December 25, 2023
Jennie សមាជិក BLACKPINK ប្រកាសជាផ្លូវការ ពីការបង្កើតផលិតកម្មផ្ទាល់ខ្លួន មានឈ្មោះថា «ODD ATELIER»

(កូរ៉េ)៖ បន្ទាប់ពីចុះកុងត្រាថ្មីជាមួយផលិតកម្ម YG ក៏ដូចជាបន្តកុងត្រាក្នុងក្រុម BLACKPINK រួចរាល់ ពេលនេះតារាស្រីទឹកមុខសិចស៉ី Jennie បានប្រកាសជាផ្លូវការ ពីការបង្កើតក្រុមហ៊ុនដោយខ្លួនឯង ដែលនេះមានន័យថា អាជីពជាតារា solo របស់ Jennie គឺនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាងខ្លួនឯងផ្ទាល់ នាងនឹងមានសេរីភាពក្នុងការចេញចម្រៀង solo ក្នុងការប្រម៉ូតបទចម្រៀងរបស់នាង ដោយ YG នឹងលែងមានសិទ្ធិក្នុងការគ្រប់គ្រងផ្នែកទាំងនេះរបស់ Jennie ដូចមុនទៀតហេីយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសារផ្លូវការមួយបង្ហោះ ដើម្បីជាការជូនដំណឹងទៅកាន់អ្នកគាំទ្រ Jennie បានបញ្ជាក់យ៉ាងដូច្នេះថា «សួស្តី នេះគឺ Jennie។ ឆ្នាំនេះ គឺពោរពេញទៅដោយសមិទ្ធផលជាច្រេីន ហេីយខ្ញុំពិតជាអរគុណដល់ក្តីស្រលាញ់ទាំងអស់ដែលខ្ញុំទទួលបាន។ ខ្ញុំក៏មានក្តីរំភេីបដូចគ្នាស ម្រាប់អ្វីដែលនឹងមកនាពេលខាងមុខនេះ។ ខ្ញុំនឹងចាប់ផ្តេីមផ្លូវដំណេីរ solo របស់ខ្ញុំនៅឆ្នាំ២០២៤ ជាមួយនឹងក្រុមហ៊ុនដែលខ្ញុំបានបង្កេីតឡេីងដោយមានឈ្មោះថា OA។ សូមផ្តល់ក្តីស្រលាញ់ឲ្យច្រេីនៗទៅកាន់ការចាប់ផ្តេីមថ្មីរបស់ខ្ញុំជាមួយ OA និងប្រាកដណាស់ BLACKPINK។ សូមអរគុណ»

គួរជម្រាបថា នាពេលថ្មីៗនេះ សមាជិក BLACKPINK ទាំងបួននាក់នាពេលថ្មីៗនេះបានបន្តកិច្ចសន្យាជាមួយ YG Entertainment សម្រាប់សកម្មភាពក្រុម ដែលមានន័យថាសកម្មភាពក្រុមរបស់ Jennie ជាមួយ BLACKPINK នឹងនៅតែគ្រប់គ្រងដោយ YG Entertainment ខណៈដែលសកម្មភាពទោលរបស់នាងនឹងគ្រប់គ្រងដោយផលិតកម្មរបស់នាងផ្ទាល់គឺ OA៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: