សិល្បៈ

Lisa ក្លាយជាសិល្បការិនីអាសុីដំបូងគេបង្អស់ ទទួលបាន ១០០លាន Followers លេី Instagram

BY
Khmerpress
December 25, 2023
Lisa ក្លាយជាសិល្បការិនីអាសុីដំបូងគេបង្អស់ ទទួលបាន ១០០លាន Followers លេី Instagram

(បរទេស)៖ តារាចម្រៀងល្បីឈ្មោះក្នុងវិស័យ K-POP មានដើមកំណើតជាជនជាតិថៃ គឺ Lisa សមាជិកក្រុម BLACKPINK ត្រូវបានរាយការណ៍មកថា ជាប់ឈ្មោះជាសិល្បការិនីអាសុីដំបូងគេបង្អស់ ទទួលបាន ១០០លាន Followers លេី Instagram ខណៈកំណត់ត្រានេះ ពីមុនគឺបានទៅលើកីឡាករ វាយកូនបាល់អន្តរជាតិឥណ្ឌា Virat Kohli។

តារាចម្រៀង Lisa ទទួលបានចំនួន Followers ក្នុង Instagam រហូតដល់១០០លាននាក់នេះ គឺចំណាយពេល៥ឆ្នាំ និង៦ខែ ខណៈកំណត់ត្រានេះ ពីមុនកាន់កាប់ដោយកីឡាករវាយកូនបាល់អន្តរជាតិ ឥណ្ឌា Virat Kohli ដោយលោកចំណាយពេល ៥ឆ្នាំ និង១០ខែ។ ការទទួលបានអ្នកតាមដានលើ Instagam ច្រើនបែបនេះ មិនត្រឹមតែធ្វើឲ្យ Lisa ជាប់ឈ្មោះជាសិល្បការិនីដំបូងនៅអាស៉ី ដែលទទួលបាន Followers លេី Instagram ច្រើនប៉ុណ្ណោះ គឺថែមទាំងជាប់ឈ្មោះជា តារា K-POP នារីដំបូង ទទួលបាន Followers លេី Instagram ច្រើន និងតារាថៃដំបូងទទួលបាន Followers លេី Instagram ច្រើន រហូតដល់១០០លាននាក់។

គួរជម្រាបថា នៅអាស៉ី​ គឺមានបុគ្គល៣រូបប៉ុណ្ណោះដែលមានចំនួន Follower lnstagram ច្រើនបែបនេះ គីទី១៖ កីឡាករ វាយកូនបាល់អន្តរជាតិ ឥណ្ឌា Virat Kohli, ទី២៖ តារាសម្តែង និងជាតារាម៉ូដែលស្រីអ៉ីស្រាអែល Gal Gadot និងទី៣៖ តារាចម្រៀងស្រី Lisa សមាជិក BLACKPINK៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: