សិល្បៈ

ទោះបីកំពុងបម្រើយោធា តែពេលនេះ Jimin ជាប់ឈ្មោះជាតារាចម្រៀងមានស្នាដៃជាប់លេខ១ នៅលើ១០០ប្រទេស

BY
Khmerpress
December 27, 2023
ទោះបីកំពុងបម្រើយោធា តែពេលនេះ Jimin ជាប់ឈ្មោះជាតារាចម្រៀងមានស្នាដៃជាប់លេខ១ នៅលើ១០០ប្រទេស

(បរទេស)៖ បទចម្រៀងចុងក្រោយរបស់ Jimin ដែលមានចំណងជើងថា «Closer Than This» បានឈានដល់ចំណាត់ថ្នាក់លេខ១ នៅលើតារាង iTunes Top Songs យ៉ាងហោចណាស់នៅរហូតដល់១០៦ប្រទេស ជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន បារាំង កាណាដា អាល្លឺម៉ង់ ប្រេស៊ីល និងអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Hindustimes នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ បទថ្មីចុងក្រោយរបស់ Jimin គឺបទ «Closer Than This» បានឡើងដល់លេខ១ នៅលើតារាង iTunes Top Songs យ៉ាងហោចណាស់ ១០៦ប្រទេស ដែលធ្វើឲ្យសមាជិកក្រុមចម្រៀងខេប៉ុប BTS, Jimin រូបនេះ បង្កើតប្រវត្តិសាស្ត្រនៅលើតារាង iTunes អន្តរជាតិ ដោយក្លាយជាតារាចម្រៀងដំបូងលើលោក ដែលមានបទជាប់លេខ១ នៅច្រើនប្រទេសរហូតដល់ ៧បទ។

គួរជម្រាបថា ក្រៅពីសមិទ្ធផលនេះ តារាប្រុស Jimin ក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយនឹងបទចម្រៀងទោលរបស់ខ្លួនដូចជាបទ «Filter» បានឈរនៅលើកំពូលតារាង iTunes ក្នុង ១១៨ប្រទេស, បទ «With You» បានជាប់លេខ១ នៅ ១១៩ប្រទេស, បទ «VIBE» បានជាប់លេខ១ នៅ ១០២ប្រទេស, បទ «Set Me Free Pt.2» បានជាប់លេខ១ នៅ ១១៣ប្រទេស, បទ «Like Crazy» បានជាប់លេខ១ នៅ១១៩ប្រទេស និងបទ «Angel Pt. 1» បានជាប់លេខ១ នៅ ១០០ប្រទេស៕​​ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: