សិល្បៈ

គួរឱ្យអាណិត! តារាចម្រៀងជេីងចាស់ ម្ចាស់បទ «បណ្ដាំទួលស្លែង» ធ្លាក់ខ្លួនដើររើសសំបកកំប៉ុងលក់ នាជីវិតចុងក្រោយ

BY
Khmerpress
December 27, 2023
គួរឱ្យអាណិត! តារាចម្រៀងជេីងចាស់ ម្ចាស់បទ «បណ្ដាំទួលស្លែង» ធ្លាក់ខ្លួនដើររើសសំបកកំប៉ុងលក់ នាជីវិតចុងក្រោយ

អតីតតារាល្បីជើងចាស់ អ៊ិន សុផារ៉ា អាយុ ៧៣ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់បទ «បណ្ដាំទួលស្លែង» កាលពីឆ្នាំ១៩៨១ ហើយបទនេះផងដែរ ទទួលបានការគ្រាំទ្រជាខ្លាំង ដោយលោកអុំជាអ្នក​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ឯងផ្ទាល់​អស់​រយៈពេលជាង ៣០​ឆ្នាំ​មកហើយ។ ចម្រៀងនេះ ត្រូវបានច្រៀងរៀបរាប់ពីអំពី​សោកនាដកម្ម​ដ៏​ជូរចត់ ជាមួយ​ទារុណកម្ម​យ៉ាង​សាហាវ ក្នុង​មន្ទី​រស ២១ ឬ​ហៅ​ថា គុក​ទួលស្លែង ដែលច្រៀងជាសំនៀងយ៉ាងរណ្តំ​ចិត្ត ញាប់​ញ័រ នឹង​មិន​អាច​បំភ្លេចបាននោះឡើយ។

ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះវិញ លោកអុំ អ៊ិន សុផារ៉ា កំពុងធ្លាក់ខ្លួនយ៉ាងលំបាក រស់ក្នុងបន្ទប់ជួលតូចមួយ ជាមួយនឹងភរិយា រហូតដល់ធ្លាក់ខ្លួនដើររើសសំបកកំប៉ុងលក់ទៀតផង។ នេះបើយោងតាមប្រភពវីដេអូពីគណនីហ្វេសប៊ុកផ្ទាល់របស់លោក សាវិន ហ្វីលីព នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ តាមការរៀបរាប់ក្នុងវីដេអូ បានឱ្យដឹងថា ដំបូងលោកអុំ ជាមួយភរិយា មានប្រាក់តែ៣ម៉ឺនរៀលប៉ុណ្ណោះ គ្មានការងារធ្វើ បានសូមអាស្រ័យម្ចាស់ផ្ទះជួលមួយកន្លែង ដោយក្ដីអាណិតមេត្តាពីម្ចាស់ផ្ទះជួល បានឱ្យពួកគាត់ស្នាក់នៅ និងឱ្យការងារធ្វើជាអ្នកលាងចាន និងជាអ្នកបោសសំរាមក្នុងហាងថែមទៀតផង។ ក្នុងនោះ លោក សាវិន ហ្វីលីព បានសរសេររៀបរាប់ថា៖ «តោះជួយគាត់ម្នាក់មួយដុល្លារ ABA 070 816 428 Sophara In អតីតតារាល្បី អ៊ិន សុផារ៉ា ម្ចាស់បទ បណ្ដាំទួលស្លែង ធ្លាក់ខ្លួនដើររើសសំបកកំប៉ុងលក់ នាជីវិតចុងក្រោយ» ៕

ប្រភព៖ SAVIN Phillip TV

Share This Post: