សិល្បៈ

ដើមឆ្នាំ២០២៤!​ Taylor Swift ក្តោបក្តាប់កំណត់ត្រាថ្មី មានស្នាដៃចម្រៀងឡើងដល់កំពូលតារាង Billboard 200 ក្នុងចំណោម១៣ប្រទេស

BY
Khmerpress
January 2, 2024
ដើមឆ្នាំ២០២៤!​ Taylor Swift ក្តោបក្តាប់កំណត់ត្រាថ្មី មានស្នាដៃចម្រៀងឡើងដល់កំពូលតារាង Billboard 200 ក្នុងចំណោម១៣ប្រទេស

(បរទេស)៖ កំពូលតារាប៉ុប Taylor Swift បានទម្លាក់តារាចម្រៀង Elvis Presley និងបានជាប់ជាសិល្បករទោលមានស្នាដៃចម្រៀងឈរលើកំពូលតារាង Billboard 200 ជាច្រើនសប្តាហ៍ជាប់ៗគ្នា។ អាល់ប៊ុមឆ្នាំ១៩៨៩ (Taylor’s Version) របស់នាងបានជាប់ចំណាត់ថ្នាក់កំពូលតារាងជាលើកទីប្រាំប្រចាំសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

យោងតាមការចេញផ្សាយព័ត៌មានផ្នែកតន្ត្រីអាមេរិក បានឲ្យដឹងថាបើគិតជាសប្តាហ៍សរុបរបស់ Swift គឺឈរនៅលេខ១លើតារាង Billboard 200។ ស្នាដៃចម្រៀងរបស់នាងបានឈរលើកំពូល៦៨សប្តាហ៍ជាប់ៗគ្នា នៅ១៣ប្រទេស ដែលធ្វើឲ្យនាងក្លាយជាតារាចម្រៀងទោលមានស្នាដៃចម្រៀងឈរនៅលើកំពូលតារាងបានច្រើនសប្តាហ៍បែបនេះ។

គួរជម្រាបថា កំណត់ត្រានេះកន្លងទៅគឺបានទៅលើតារាចម្រៀង Elvis Presley ដែលពេលនោះស្នាដៃចម្រៀងរបស់លោក បានឈរនៅលើកំពូលតារារហូតដល់៦៧សប្តាហ៍ជាប់ៗគ្នា នៅក្នុង១០ប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: