សិល្បៈ

Ariana Grande ចេញចម្រៀងទោលលើកដំបូងមានចំណងជើងថា «Yes, And?» បន្ទាប់ពីផ្អាករយៈពេល៣ឆ្នាំ

BY
Khmerpress
January 8, 2024
Ariana Grande ចេញចម្រៀងទោលលើកដំបូងមានចំណងជើងថា «Yes, And?» បន្ទាប់ពីផ្អាករយៈពេល៣ឆ្នាំ

(បរទេស)៖ បន្ទាប់ពីផ្អាកចេញចម្រៀងថ្មីខ្ទង់៣ឆ្នាំ នៅពេលនេះតារាចម្រៀងមាឌល្អិត Arinana Grande បានប្រកាសថានឹងបញ្ចេញចម្រៀងថ្មីរបស់ខ្លួនក្នុងសប្តាហ៍នេះ ដែលមានចំណងជើងថា «Yes, And?»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។

តារាចម្រៀង Grande វ័យ៣០ឆ្នាំរូបនេះបានបង្ហោះសារលើ Instagram កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយសរសេរថា «Yes, And?» ក្រោមរូបភាពបិទជិតមិនច្បាស់ មានលាបក្រែមពណ៌ក្រហមសិចស៉ី ដែលទំនងជាស្នាដៃសិល្បៈសម្រាប់គម្រោងថ្មីរបស់នាង។ ដំណឹងនេះត្រូវបានអ្នកគាំទ្ររង់ចាំជាយូរមកហើយ។
គួរជម្រាបថា តន្ត្រីថ្មីៗបំផុតរបស់ Grande គឺជាអាល់ប៊ុមស្ទូឌីយោទីប្រាំមួយរបស់នាងឈ្មោះ «Positions» ដែលបានចេញផ្សាយក្នុងឆ្នាំ២០២០ ជាមួយនឹងកំណែដ៏ប្រណិតដែលបានចេញផ្សាយនៅក្នុងខែមករា ឆ្នាំ២០២១ ខណៈការប្រកាសចេញចម្រៀងថ្មីនៅពេលនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេល៣ឆ្នាំមកនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: