សិល្បៈ

ភរិយាតារាប្រុស Jason Mamao ដាក់ពាក្យសុំលែងលះប្តី ក្រោយរស់នៅបែកគ្នា២ឆ្នាំ

BY
Khmerpress
January 9, 2024
ភរិយាតារាប្រុស Jason Mamao ដាក់ពាក្យសុំលែងលះប្តី ក្រោយរស់នៅបែកគ្នា២ឆ្នាំ

(បរទេស)៖ លោក Jason Mamao ត្រូវបានគេស្គាល់ថា ជាតួអង្គក្នុងរឿងល្បី «Aquaman» ខណៈការងារសិល្បៈជោគជ័យ តែបើនិយាយពីជីវិតគ្រួសារររបស់តារារូបនេះវិញ ហាក់មិនសមប្រកបឡើយ ដោយថ្មីៗនេះ ភរិយារបស់លោក បានដាក់ពាក្យសុំលែងលះជាផ្លូវការ ក្រោយអ្នកទាំងពីរប្រកាសចែកផ្លូវគ្នាកាលពី២ឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

តារាប្រុស Jason Mama និងភរិយា គឺលោកស្រី Lisa Bonet បានរៀបការជាមួយគ្នាកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ និងបានប្រកាសផ្តាច់ទំនាក់ទំនងប្តីប្រពន្ធនឹងគ្នា កាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែមិនទាន់មានដីកាលែងលះផ្លូវការពីតុលាការឡើយ។ បើតាមកាសែត People បានឲ្យដឹងថា ឯកសារលែងលះដែលលោកស្រី Bonet ដាក់ទៅតុលាការ គឺសុំរំលាយអាពាហ៍ពិពាហ៍ដោយលើកយកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ជាកាលបរិច្ឆេទលែងលះ ខណៈមូលហេតុ គឺផ្តោតទៅលើការរស់នៅមិនចុះសម្រុងនឹងគ្នា។

គួរជម្រាបថា លោកស្រី Bonet អាយុ៥៦ឆ្នាំ និងតារាសម្តែង Aquaman អាយុ៤៤ ឆ្នាំ គឺមានកូនពីរនាក់ ដោយកូនប្រុសម្នាក់ឈ្មោះ Nakoa-Wolf អាយុ១៥ឆ្នាំ និងកូនស្រី Lola អាយុ ១៦ឆ្នាំ។ Bonet បានស្នើសុំសិទ្ធិចិញ្ចឹមបីបាច់កូនៗ ហើយមិនបានស្នើសុំការផ្តល់អាហារកិច្ចពីអតីតប្ដីឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: