សិល្បៈ

អ្នកផលិតមាតិកាល្បីឈ្មោះ Soun Thida បានបង្ហាញការភ្ញាក់ផ្អើលដល់មហាជន តាមរយៈសមត្ថភាពដើរម៉ូដរបស់កូនស្រីដ៏ឆ្នើម!

BY
Naren
January 11, 2024
អ្នកផលិតមាតិកាល្បីឈ្មោះ Soun Thida បានបង្ហាញការភ្ញាក់ផ្អើលដល់មហាជន តាមរយៈសមត្ថភាពដើរម៉ូដរបស់កូនស្រីដ៏ឆ្នើម!

(ភ្នំពេញ)៖ អ្នកស្រី សួន ធីតា (Soun Thida) ដែលជាអ្នកធ្វើ Content ល្បីឈ្មោះមួយរូបនៅលើបណ្ដាញសង្គម និងអ្នកផលិតមាតិកាល្បីឈ្មោះថ្មីៗនេះ បានបង្ហាញការការភ្ញាក់ផ្អើលដល់មហាជន តាមរយៈមានកូនស្រីជាមួយនឹងសមត្ថភាពដើរម៉ូដ។

មកទល់ពេលនេះ កុមារី Kim I Win មានសមត្ថភាព ហើយឆ្អីនទាំងព្រម លើសមត្ថភាព Fashion ហើយអ្វីដែលសំខាន់គឺនាងតូចមានភាពក្លាហាន លើឆាកធំៗ ដោយផ្នែកភាសា និង ជំនាញសិល្បៈក៏ស្ទើរតែពូកែទាំងវ័យក្មេងគ្រប់ទម្រង់ ដែលអាចនិយាយបានថា មិនមែនក្មេងវ័យក្រោម៦ឆ្នាំណា ក៏សុទ្ធតែអាចធ្វើបាន។

ជាមួយនឹងភាពលេចធ្លោខ្លាំងរបស់នេះ អ្នកស្រី សួន ធីតា Soun Thida គឺជាតារា TikTok, តារាសំដែងក្នុងបទចំរៀង, influence និងថតវិដេអូពាណិជ្ជកម្មឱ្យក្រុមហ៊ុនផ្សេងៗជាច្រើនផងដែរ។

អ្នកផលិតមាតិការូបនេះ បានបង្ហោះតាមរយៈបណ្ដាញសង្គមដ៏ពេញនិយមមានដូចជា តិកតុ ហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងៗទៀត កំពុងតែផ្ទុះការចាប់អារម្មណ៍ និងទទួលបានការគាំទ្រលើប្រជាប្រិយភាពខ្លាំង ស្ទើរមិនគួឱ្យជឿ តាមទេពកោសល្យនៃការសម្ដែង ប្រកបដោយភាពប៉ិនប្រសប់ ហើយត្រូវទៅតាមបរិបថសង្គមសព្វថ្ងៃ ដែលមហាជន និងអ្នកគាំទ្រកំពុងជួបប្រទះ។

ថ្លែងប្រាប់ Fresh News Plus អ្នកស្រី សួន ធីតា បានឱ្យដឹងថា រាល់វីដេអូ មាតិកាដែលនាងបានថតបង្ហោះ លើបណ្តាញសង្គម គឺជាទិដ្ឋភាពពិត ជាក់ស្តែង ឥតសម្តែង និងឥតព្រៀងទុក ពោលគឺឆ្លុះបញ្ចាំងពី ការរស់នៅប្រចាំថ្ងៃ អាជីវកម្ម គុណភាពសេវាកម្ម អនាម័យ និងគន្លឹះចំណីអាហារ ផាកសុកភាព ដែលមហាជនបានជួបប្រទះសព្វថ្ងៃ ហើយក៏បានបង្ហាញការអប់រំដល់សង្គមជាតិផងដែរ។

វីដេអូរបស់ អ្នកស្រី សួន ធីតា នៅលើតិកតុក ទទួលបានអ្នកចុច Like ចុចឱ្យបេះដូង និងអ្នកចូលទស្សនាច្រើនសន្ធឹកសន្ធាប់ មានអ្នកចុចឡាញ៥៨.៣លាន, Followers ១លាន។

ដើមចមដែលជំរុញឱ្យអ្នកនាង ចាប់អារម្មណ៍ងាកមកផលិតវីដេអូឃ្លីបខ្លីៗ បង្ហោះចែករំលែកលើបណ្តាញសង្គម ដោយសារតែតារាសម្ដែងរូបនេះ សំឡឹងឃើញនូវ ចន្លោះខ្វះខាតទាក់ទងនឹងមាតិកា គន្លឹះការដើរម៉ូត សុខភាព ព្រមទាំងការងារសង្គមជាច្រើនផ្សេងទៀត។

ក្រៅពីនេះអ្នកផលិតមាតិការូបនេះ ក៏ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍ តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើន ដូចជាការចូលរួមជួយកុមារកំព្រា ស្រ្តីមេម៉ាយ មនុស្សចាស់ ប្រជាជនខ្សត់ខ្សោយ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម៕  ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: