ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ដ្រីនគរបាលតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៥៩រូបចេញពីក្របខ័ណ្ឌ ក្រោមហេតុផលល្មើសវិន័យ

BY
Naren
March 7, 2024
ឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ដ្រីនគរបាលតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៥៩រូបចេញពីក្របខ័ណ្ឌ ក្រោមហេតុផលល្មើសវិន័យ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន៥៩រូប ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោមហេតុផលល្មើសវិន័យកងកម្លាំង។

យោងតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនោះរួមមាន៖

*ទី១៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំនួន៣នាក់
*ទី២៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំនួន៣នាក់
*ទី៣៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំនួន៦នាក់
*ទី៤៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន៤នាក់
*ទី៥៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន៣នាក់
*ទី៦៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន១នាក់
*ទី៧៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១នាក់
*ទី៨៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន១នាក់
*ទី៩៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន៤នាក់
*ទី១០៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន៣នាក់
*ទី១១៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៦នាក់
*ទី១២៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន១នាក់
*ទី១៣៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន២នាក់
*ទី១៤៖ ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន២នាក់
*ទី១៥៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន៥នាក់
*ទី១៦៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន១នាក់
*ទី១៧៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៣នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ខាងក្រោមនេះ ជាលិខិតរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា៖

Share This Post: