ព័ត៌មានអន្តរជាតិ

កូនក្រមុំជនជាតិចិនម្នាក់បានអញ្ជើញអតីតសង្សារចាស់របស់ខ្លួនដល់ទៅ៩នាក់មកហូបការរបស់នាង

BY
Khmerpress
June 25, 2022
កូនក្រមុំជនជាតិចិនម្នាក់បានអញ្ជើញអតីតសង្សារចាស់របស់ខ្លួនដល់ទៅ៩នាក់មកហូបការរបស់នាង

ចិន៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ ដោយកូនក្រមុំជនជាតិចិនម្នាក់ បានអញ្ជើញអតីតសង្សារដល់ទៅ ៩នាក់មកចូលរួមមង្គលការរបស់ខ្លួន។ កូនក្រមុំមានឈ្មោះថា Je Ting ដោយពិធីមង្គលការនេះត្រូវបានរៀបចំឡើងនៅក្នុង ទីក្រុង Meizhou ខេត្ត Guangdong ប្រទេសចិន ដោយអតីតមិត្តប្រុសរបស់កូនក្រមុំ ចំនួន ៩ នាក់បានចូលរួមអបអរសាទរមង្គលការរបស់នាង ហើយសុំថតរូបជាមួយកូនក្រមុំ។ 

រឿងរ៉ាវនេះ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៅក្នុង​ពិភព​អន​ឡាញ​ ដោយសារតែគំនិតវិជ្ជមានរបស់កូនក្រមុំ ដែលបានអញ្ជើញអតីតមិត្តប្រុសមកចូលរួមអបអរសាទរដល់នាង ចំណែកអតីតមិត្តប្រុសរបស់កូនក្រមុំបានសូមអបអរសាទរ ថែមទាំងជូនពរអោយកូនក្រមុំ  ជួបតែសេចក្តីសុខ និងថតរូបជាមួយអតីតមិត្តស្រី ស្លៀកឈុតមង្គលការយ៉ាងស្រស់ស្អាតទៀតផង។

ជាមួយគ្នានេះ បន្ទាប់​ពី​ឃ្លីប​នេះ​ត្រូវ​បាន​គេ​ចែក​រំលែក​ជុំវិញ​ពិភព​​អ៉ីនធឺណិត វាបានក្លាយជាការស្វែងរកដ៏ក្តៅគគុកនៅក្នុងបណ្ដាញសង្គមរបស់ប្រទេសចិនភ្លាមៗ និងអ្នក​និយម​លេង​អ៉ីនធឺណិត​មួយ​ចំនួន ដោយ​និយាយ​ថា​កូនក្រមុំ​ពិត​ជា​ស្រស់​ស្អាត ប៉ុន្តែ​ពេល​ឃើញ​មុខ​អតីត​មិត្ត​ប្រុសហើយ សូមសរសើរថា រស់និយមរបស់កូនក្រមុំគឺល្អពិតមែន។

ខណៈ​អ្នក​លេង​អ៉ីនធឺណិត​មួយ​ចំនួន​ ក៏មានការព្រួយ​បារម្ភ​ចំពោះ​កូន​កំលោះ ដោយ​ឆ្ងល់​ថា​ប្ដី​បច្ចុប្បន្ន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? បន្ទាប់ពីឃើញ​អតីត​សង្សាររបស់​ប្រពន្ធជា​ច្រើន​ មកអបអរសាទរ។ ជាងនេះទៅទៀត អ្នកនិយមលេងអ៉ីនធឺណិតមួយចំនួន ឆ្ងល់ថាតើពួកគេស្គាល់កូនក្រមុំឬអត់? ខ្លះចេញ​មក​និយាយ​ថា “តាម​ពិត​បុរស​ទាំង​នេះ​ជា​មិត្ត​រួម​ថ្នាក់នាងដែលធំឡើងជាមួយកូនក្រមុំ ស្គាល់នាងតាំងពីកុមារភាពរហូតដល់ពេញវ័យ” ហើយវាមិនពិតទេដែលនាងមានអតីតមិត្តប្រុសច្រើនបែបនេះ៕

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: