ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ សាទរក្រោយទីក្រុងបាងកក​ជាប់​ចំណាត់ថ្នាក់​ជា​ទីក្រុង​ល្អ​បំផុត​លំដាប់​ទី​២ ​ក្នុង​ពិភពលោក​សម្រាប់ក្រុម​ «​Digital Nomads​»

BY
Khmerpress
June 25, 2022
នាយករដ្ឋមន្រ្តីថៃ សាទរក្រោយទីក្រុងបាងកក​ជាប់​ចំណាត់ថ្នាក់​ជា​ទីក្រុង​ល្អ​បំផុត​លំដាប់​ទី​២ ​ក្នុង​ពិភពលោក​សម្រាប់ក្រុម​ «​Digital Nomads​»

អ្នកនាំពាក្យរដ្ឋាភិបាលបានបង្ហើបថា លោកឧត្តមសេនីយ៍ ប្រាយុធ ចានអូចា នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងសេចក្តីសោមនស្សរីករាយ ដោយទីក្រុងបាងកកជាប់ចំណាត់ថ្នាក់ជាទីក្រុងល្អបំផុតលំដាប់ទី២ លើពិភពលោកសម្រាប់ក្រុម “Digital Nomads” ក្នុងឆ្នាំ២០២២ និងជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីក្នុងចំណោមទីក្រុងចំនួន ៨០ ទូទាំងពិភពលោក។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបានបង្ហើបថា លោក ប្រាយុធ បានបង្ហាញភាពសប្បាយរីករាយដោយ Instant Offices ដែលស្ថិតនៅក្រោម The Instant Group ដែលជាក្រុមហ៊ុនស្វែងរកការងារដែលអាចបត់បែនបាន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចាត់ចំណាត់ថ្នាក់ទីក្រុងបាងកកឱ្យជាប់ចំណាត់ថ្នាក់ជាទីក្រុងល្អបំផុតលំដាប់ទី២ នៅលើពិភពលោកសម្រាប់ប្រភេទ “Digital Nomads” 2022 (Best Digital Nomad Cities Globally 2022) និងជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីក្នុងចំណោមទីក្រុងចំនួន ៨០ ទូទាំងពិភពលោក។

បើតាមអ្នកនាំពាក្យ និន្នាកា ” Digital Nomad ” ឬ ហៅថា ក្រុមមនុស្សដែលប្រើប្រាស់ជីវិតនៅខាងក្រៅការិយាល័យដោយធ្វើការផង និងធ្វើដំណើរកម្សាន្តផង ដោយប្រើអ៉ីនធឺណេតជាមធ្យោបាយចម្បងក្នុងការរកប្រាក់ កំពុងកំពុងពេញនិយមជាមួយគេហទំព័រ Instant Offices។​ គួរបញ្ជាក់ផងដែរថា ចំណាត់ថ្នាក់ដែលទីក្រុងបាងកក ទទួលបាននេះ គឺត្រូវបានពិចារណាលើកត្តាដូចជា លទ្ធភាពនៃការទិញ ឬចាយវាយ ,អាកាសធាតុ ,ល្បឿនអ៉ីនធឺណេត ,ទេសភាព និងការដឹកជញ្ជូន។ល។ ទីក្រុងបាងកកផ្តល់ជូននូវម្ហូបក្នុងស្រុកដ៏ល្អឥតខ្ចោះជាច្រើនប្រភេទ ថែមទាំងទីផ្សារអាហារតាមដងផ្លូវដ៏សម្បូរបែប ជាមួយនឹងទីតាំងដែលអាចចូលប្រើ Wi-Fi ជាង ១៥,០០០កន្លែង ហើយ កន្លែងស្នាក់នៅមួយចំនួនមានតម្លៃទាបជាងទីក្រុងផ្សេងៗដែលបានត្រួតពិនិត្យផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: