ព័ត៌មានអន្តរជាតិ

ចិនសម្រេចដាក់ទណ្ឌកម្មលើប្រទេសលីទុយអានីនិងមន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់

BY
Khmerpress
August 13, 2022
ចិនសម្រេចដាក់ទណ្ឌកម្មលើប្រទេសលីទុយអានីនិងមន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់

ចិន៖ ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មចំពោះមន្ត្រីជាន់ខ្ពស់នៃប្រទេសលីទុយអានីម្នាក់ ដែលបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហានេះ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសលីទុយអានីរូបនោះមានឈ្មោះថា Agne Vaiciukeviciute ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន ហើយលោកស្រីបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីពាក់កណ្តាលសប្តាហ៍នេះ ពោលគឺចំពេលដែលចិនកំពុងខឹងតៃវ៉ាន់ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកផងដែរ។

Lithuanian deputy transport minister sanctioned by China | Free Malaysia Today (FMT)

លោកស្រី Agne Vaiciukeviciute 

តាមរយៈការដាក់ទណ្ឌកម្មខាងលើនេះគឺប្រទេសចិននឹងផ្អាកធ្វើការទំនាក់ទំនងផ្ទាល់ជាមួយលោកស្រី Agne Vaiciukeviciute និងផ្អាកកិច្ចសហប្រតិបត្តិលើការដឹកជញ្ជូនមួយចំនួនរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលលីទុយអានីផងដែរ។ ភ្លាមៗក្រោយពីបានរងនូវទណ្ឌកម្មពីរដ្ឋាភិបាលចិន លោកស្រី Agne Vaiciukeviciute បានថ្លែងថា គាត់ពិតជាសោកស្តាយដែលប្រទេសចិនបានសម្រេចផ្តាច់ទំនាក់ទំនងចំពោះរូបលោកស្រីនិងប្រទេសលីទុយអានីដូចនេះ។ សូមបញ្ជាក់ជូនថា ការដាក់ទណ្ឌកម្មរបស់ចិននៅពេលនេះគឺត្រូវបានគេមើលឃើញថា គឺជាការព្រមានមួយទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបជុំវិញសំណុំរឿងកោះតៃវ៉ាន់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: