ព័ត៌មានអន្តរជាតិ

ភ្ញាក់ផ្អើលយ៉ាងខ្លាំង! ហ្វូងសត្វប្រើសជាច្រើនក្បាល បានប្រមូលផ្ដុំគ្នាដើរជារង្វង់ជុំវិញរណ្តៅមួយ ដែលជាកន្លែងអ្នកវិទ្យសាស្ត្ររកឃើញវីរុស Zombie កន្លងទៅ

BY
Khmerpress
December 2, 2022
ភ្ញាក់ផ្អើលយ៉ាងខ្លាំង! ហ្វូងសត្វប្រើសជាច្រើនក្បាល បានប្រមូលផ្ដុំគ្នាដើរជារង្វង់ជុំវិញរណ្តៅមួយ ដែលជាកន្លែងអ្នកវិទ្យសាស្ត្ររកឃើញវីរុស Zombie កន្លងទៅ

កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកវិទ្យាសាស្រ្តបានរកឃើញវីរុស Zombie ដ៏ចំណាស់មួយចំនួន ដែលមានអាយុកាលប្រមាណជា ៤៨,៥០០ ឆ្នាំមកហើយ ខណៈមានការព្រួយបារម្ភថា ការប្រែប្រួលអាកាសធាតុ និងការបញ្ចេញឧស្ម័នមេតាន តាមរយៈផ្ទះកញ្ចក់  (greenhouse) អាចធ្វើឱ្យមេរោគដ៏គ្រោះថ្នាក់ទាំងអស់នេះ នឹងរស់រានឡើងវិញ ហើយចម្លងមកកាន់មនុស្ស និងសត្វបាន។

ប៉ុន្តែអ្វីដែលកាន់តែចម្លែកទៀតនោះ ក្រោយការប្រកាសពីការរកឃើញវីរុសទាំងនេះ គេបានប្រទះឃើញហ្វូងសត្វប្រើសស្នែងសំប៉ែត (Alces alces) បានប្រមូលផ្ដុំគ្នាដើរព័ទ្ធជុំវិញរណ្ដៅមួយនោះ ដោយមិនដឹងថាមូលហេតុអ្វីនោះទេ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Hitalo Rolian Mottin គាត់បានសរសេរថា៖ «សត្វប្រើសស្នែងសំប៉ែត បានដើរ​ជា​រង្វង់​កណ្តាល​ទឹកកក​ស៊ីបេរី​ នៅក្នុង​ប្រទេស​រុស្ស៊ី។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​សត្វទាំងនោះ?»។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងពីមូលហេតុច្បាស់ ជុំវិញហេតុការណ៍ដ៏ចម្លែកមួយនេះនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


ប្រើសស្នែងសំប៉ែត

Share This Post: