ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅក្នុងប្រទេសអេស្ប៉ាញ បំផ្លាញព្រៃឈើលើផ្ទៃដី ៣,០០០ហិកតា

BY
Khmerpress
March 26, 2023
ភ្លើងឆេះព្រៃ នៅក្នុងប្រទេសអេស្ប៉ាញ បំផ្លាញព្រៃឈើលើផ្ទៃដី ៣,០០០ហិកតា

(ម៉ាឌ្រីដ)៖ អាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃសុក្រសប្ដាហ៍នេះថាភ្លើងឆេះព្រៃធំដំបូងបំផុតមួយនៅក្នុងឆ្នាំ២០២៣នេះ ដែលបាននិងកំពុងឆាបឆេះនៅឯតំបន់ Valencia ស្ថិតនៅ ភាគខាងកើតនៃប្រទេស បានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៣,០០០ហិកតាហើយ និងបង្ខំឱ្យប្រជាជន ១,៥០០នាក់ បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters​ នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។

ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ គាំទ្រដោយយន្ដហោះ និងឧទ្ធម្ភាគចក្រចំនួន១៨គ្រឿង បាននិងកំពុងតស៊ូប្រយទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ ជាពិសេសគឺភ្លើងឆេះព្រៃនៅក្បែរភូមិ វីយ៉ានូអេវ៉ា ដេ វីវែរ (Villanueva de Viver) នៃតំបន់វ៉ាឡិនសៀ (Valencia)។

គួរបញ្ជាក់ថា នៅក្នុងប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០២២កន្លងទៅ ភ្លើងឆេះព្រៃ ៤៩៣កន្លែង បានបំផ្លាញព្រៃឈើលើផ្ទៃដី ៣០៧,០០០ហិកតាឯណោះ ហើយមូលហេតុចម្បងមួយដែលបណ្ដាល ឱ្យមានភ្លើងឆេះព្រៃ គឺមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: