សិល្បៈ

តារាចម្រៀងរ៉េប វណ្ណដា នឹងត្រូវឡើងទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ជាលើកដំបូង

BY
Khmerpress
June 12, 2023
តារាចម្រៀងរ៉េប វណ្ណដា នឹងត្រូវឡើងទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ជាលើកដំបូង

តារាចម្រៀងរ៉េបកម្ពុជាលោក វណ្ណដា ដែលជាតារាចម្រៀងមួយរូប ដែលមានឥទ្ធិពលឆក់យកបេះដូង គ្រប់ស្រទាប់យុវវ័យ និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាប្រទេសនានា ហើយក៏ត្រូវបានទស្សនាវដ្តីអាមេរិក Forbes រាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំនោះ បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ខណៈលោក ត្រូវបានគេអញ្ជើញឡើងទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀងរ៉េបកម្ពុជា លោក វណ្ណដា បានបង្ហោះនៅមុននេះបន្តិច។

តាមរយៈខ្លឹមសារសំណេររបស់ កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំនឹងឡើងសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយនឹងមានវត្តមានរបស់ កំពូលតារាចម្រៀងរ៉េប Awich ផងដែរ។ »

កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា បានបន្តទៀតថា៖ «នេះជាលើកដំបូងដែលខ្ញុំចេញទៅសម្តែងនៅកម្មវិធីនៅប្រទេស ជប៉ុន ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន ដែលត្រូវបានអញ្ជើញទៅសម្តែង និងមានឱកាសបានជួបអ្នកគាំទ្រនៅក្រៅប្រទេស ក៏ដូចជាបងប្អូនខ្មែរយើងដែលរស់នៅទីនោះ! » ៕ ប្រភព៖ Vann Da – វណ្ណដា

Share This Post: