សិល្បៈ

ផ្ទុះការភ្ញាក់ផ្អើល! សិល្បៈការនីល្បីឈ្មោះ កញ្ញា ព្រះកាយច័ន្ទ ចូលរួមប្រឡងកម្មវិធី The Voice Cambodia ដើម្បីបំពេញបំណងមនុស្សជាទីស្រលាញ់

BY
Khmerpress
June 19, 2023
ផ្ទុះការភ្ញាក់ផ្អើល! សិល្បៈការនីល្បីឈ្មោះ កញ្ញា ព្រះកាយច័ន្ទ ចូលរួមប្រឡងកម្មវិធី The Voice Cambodia ដើម្បីបំពេញបំណងមនុស្សជាទីស្រលាញ់

រាជធានីភ្នំពេញ៖ រឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ សិល្បៈការនីដ៏ល្បីឈ្មោះ គឺ កញ្ញា ព្រះកាយច័ន្ទ ដែលជាសិល្បៈការនីមួយរូប ពោរពេញទៅដោយពហុជំនាញផ្នែកសិល្បៈ ទេពកោសល្យ និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស បានចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដើម្បីសម្រេចបំណងរបស់លោកឪពុក ដែលចង់ឃើញកញ្ញាក្លាយជាអ្នកច្រៀង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមកាលពីយប់មិញនេះ។

នៅក្នុងកម្មវិធីThe Voice Cambodia នោះផងដែរ អ្នកទស្សនាគ្រាន់តែបានឃើញនូវវត្តមានរបស់ កញ្ញា ព្រះកាយច័ន្ទ ភ្លាម បាននាំគ្នាផ្ទុះការស្រែក ហ៊ោកញ្ជ្រៀវ ពេញស្ទីយ៉ូហង្សមាស ធ្វើឱ្យគណៈកម្មការទាំង៤ ពិតជាចង់ឃើញថា បេក្ខជនរូបនេះជាអ្នកណា។ ក្នុងនោះផងដែរ កញ្ញា ព្រះកាយច័ន្ទ បានធ្វើការបកស្រាយបទចម្រៀង «មួយលានឆ្នាំ» បានយ៉ាងរលូន ប៉ុន្តែមិនអាចទាញចិត្តគណៈកម្មការឱ្យគោះប៊ូតុងយកកញ្ញាបាននោះទេ ពោលគឺកញ្ញា ជ្រើសរើសបទចម្រៀង មិនទាន់ត្រូវនឹងសំឡេងរបស់កញ្ញា​ផ្ទាល់។

បើទោះបីជាគណៈកម្មការ ពុំបានជ្រើសរើសកញ្ញា ព្រះកាយច័ន្ទ ក៏កញ្ញាសប្បាយចិត្ត ដែលបានចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ដោយទទួលបានបទពោសោធន៍ថ្មីៗពីគណៈកម្មការ ហើយអ្វីដែលសំខាន់នោះ គឺកញ្ញាបានបំពេញបំណងរបស់លោកប៉ាផងដែរ ៕ សូមទស្សនាវិដេអូ នូវការបង្ហាញសមត្ថភាពរបស់ កញ្ញា ព្រះកាយច័ន្ទ ខាងក្រោម៖

Share This Post: