សិល្បៈ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកស្រី នូ សុភី ចំពោះមរណភាពរបស់លោក ទឹង វ៉ាន់ ហៅតាសាឡាត់

BY
Khmerpress
June 18, 2021
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកស្រី នូ សុភី ចំពោះមរណភាពរបស់លោក ទឹង វ៉ាន់ ហៅតាសាឡាត់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោកស្រី នូ សុភី ចំពោះមរណភាពរបស់លោក ទឹង វ៉ាន់ ហៅតាសាឡាត់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។

នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងវេលាប្រកបដោយមានទុក្ខនេះ ខ្ញុំនឹងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យចំពោះការបាត់បង់លោក ទឹង វ៉ាន់ ហៅតាសាឡាត់ ដែលជាការបាត់បង់នូវស្វាមី ឪពុកនិងជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់វីរៈសិល្បករដ៏ធ្នើមមួយរូបធ្លាប់បានលើកស្ទួយវិស័យវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈចម្រៀងអាយ៉ៃ។

សូមជំរាបថា លោកតា សាឡាត់ បានទទួលមរណភាពនៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយសារជំងឺសួត និងលើសឈាម៕

Share This Post: