សិល្បៈ

អ្នកនាង ស្រីអូន និងស្វាមី នាំអ្នកសិល្បៈមួយក្រុម ធ្វើដំណើរទៅដល់ស្រុកឱរ៉ាល់ ដើម្បីលុញគ្រាប់ថ្នាំបញ្ចុះកំដៅផែនដី

BY
Khmerpress
June 21, 2021
អ្នកនាង ស្រីអូន និងស្វាមី នាំអ្នកសិល្បៈមួយក្រុម ធ្វើដំណើរទៅដល់ស្រុកឱរ៉ាល់ ដើម្បីលុញគ្រាប់ថ្នាំបញ្ចុះកំដៅផែនដី

បើតាមការបង្ហោះនៅលើទំព័រ Facebook របស់លោក ឈាង រ័ត្ន ដែលជាស្វាមីរបស់អ្នកនាង នួន ស៊ុន្ទរី (ស្រីអូន) បានបង្ហាញអោយឃើញពីសកម្មភាពដែលរូបលោកនិងភរិយា បានដឹកនាំអ្នកសិល្បៈជាច្រើនរូបធ្វើដំណើរទៅកាន់ស្រុកឱរ៉ាល់ ដើម្បីលុញគ្រាប់បញ្ចុះកំដៅផែនដី ដែលជាគ្រាប់ពូជឈើក្រញូង ក្នុងយុទ្ធនាការព្យាបាលដំបៅផែនដី។

ក្នុងនោះដែរគេសង្កេតឃើញមានវត្តមានតារាល្បីៗជាច្រើនរូបដូចជា តារាកំប្លែង ពែកមី នាយគ្រឿន តារាចម្រៀង ឆន សុវណ្ណរាជ អ្នកនាង មាស សុខសោភា លោក ប៉ែន ចំរ៉ុង និងសិល្បៈករ សិល្បៈការនីជាច្រើនរូបទៀត៕

Share This Post: