សិល្បៈ

តារាសម្តែងថៃល្បីឈ្មោះ «Pancake» ប្រកាសតាមបណ្តាញសង្គម «Instagram» ថា ឆ្លងកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាល

BY
Khmerpress
June 28, 2021
តារាសម្តែងថៃល្បីឈ្មោះ «Pancake» ប្រកាសតាមបណ្តាញសង្គម «Instagram» ថា ឆ្លងកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាល

(ថៃ)៖ តារាសម្តែងថៃល្បីឈ្មោះ កញ្ញា Pancake Khemanit Jamikorn ដែលទស្សនិកជនខ្មែរតែងតែហៅថា Pancake នោះ បានប្រកាសតាមបណ្តាញសង្គម Instagram ផ្លូវការរបស់ខ្លួនថា នាងបានឆ្លងជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ។

យោងតាមលិខិតប្រកាសព័ត៌មាន ដែលតារាសម្តែង Pancake បានបង្ហោះនៅលើបណ្តាញសង្គម Instagram នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សមាជិកក្នុងគ្រួសាររបស់នាង ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ហើយនៅពេលទទួលបានដំណឹងនេះភ្លាមៗ នាងក៏ប្រញាប់ទៅពិនិត្យសុខភាពជាបន្ទាន់ ខណៈលទ្ធផលនៃការធ្វើសំណាកបានបង្ហាញ នៅថ្ងៃទី២៧ ខែមិថុនា ថា នាងមានវិជ្ជមានកូវីដ-១៩ ផងដែរ។

តារាស្រីរូបនេះ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននាង និងសមាជិកគ្រួសារកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសថៃ។ បន្ថែមពីនេះ តារាសម្តែងល្បី និងជាសិល្បការិនីឯករាជ្យ Pancake ក៏បានបង្ហាញទីតាំងដែលខ្លួនធ្លាប់បានទៅផងដែរ ដើម្បីឲ្យអ្នកពាក់ព័ន្ធ ដែលមានការសង្ស័យ និងមានអការៈនានា ទៅពិនិត្យសុខភាព ក៏ដូចជាធ្វើសំណាក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: