ព័ត៌មានអន្តរជាតិ
Elon Musk ចង់បង្កើត Xmail ដើម្បីប្រកួតប្រជែងជាមួយ Gmail
BY Liny Chan
December 18, 2024
(បរទេស)៖ លោក Elon Musk បាននិយាយបែបចំអក និងកំប្លែងនៅលើបណ្ដាញសង្គមថា លោកចង់ដាក់ដំណើរការសេវាកម្មអ៊ីម៉ែលមួយដែលមានឈ្មោះថា Xmail ក្នុងគោលបំណងប្រកួតប្រជែងជាមួយ Gmail របស់ក្រុមហ៊ុនយក្ស Google។

ការលើកឡើងនេះ ត្រូវបានគេយល់ឃើញថា វាមិនមែនជាការបង្ហោះសារបែបចំអកនោះទេ ប៉ុន្តែវាគឺជាចក្ខុវិស័យមួយរបស់លោក Elon Musk ក្នុងការភ្ជាប់ទៅកាន់បណ្ដាញសង្គម X (អតីត Twitter) ក្នុងការពង្រីកវិសាលភាព និងបង្កើតឥទិ្ធពលដើម្បីស្វែងរកភាពល្បីល្បាញ និងប្រាក់ចំណូល។
មហាសេដ្ឋីមានទ្រព្យសម្បត្តិស្តុកស្តម្ភរូបនេះ បានបង្ហើបឲ្យដឹងថា Xmail នឹងមិនត្រឹមតែមានរូបរាង និងភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវានឹងពោរពេញទៅដោយសមត្ថភាពខ្ពស់ ដូចជាបច្ចេកវិទ្យា AI ជាដើម និងបានហៅវាថា “Everything App”៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

