សិល្បៈ

វ៉ាវ! «Still Good» បទថ្មីបែបរ៉េបពីតារាពន្លកថ្មី Tom និង Baly ក្នុងផលិតកម្មរាម ពីរោះកប់ត្រូវចិត្តយុវវ័យ (វីដេអូ)

BY
Khmerpress
July 3, 2021
វ៉ាវ! «Still Good» បទថ្មីបែបរ៉េបពីតារាពន្លកថ្មី Tom និង Baly ក្នុងផលិតកម្មរាម ពីរោះកប់ត្រូវចិត្តយុវវ័យ (វីដេអូ)

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយ ថ្មីៗនេះផលិតកម្ម រាម បានចេញបទចម្រៀងជាច្រើនបន្តបន្ទាប់រួចមកហើយ ដើម្បីបំពេញតម្រូវការសម្រាប់អ្នកគាំទ្រ ដែលមានគ្រប់ចង្វាក់ គ្រប់ទម្រង់ ។
ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ ផលិតកម្មក៏ទើបតែបញ្ចេញចម្រៀងមនោសញ្ចេតនាមួយបទ មានចំណងជើងថា «ព្រួយខ្លាចបាត់បង់» ដែលជាការបកស្រាយរបស់តារាចម្រៀងសំឡេងផ្អែម ដួង វីរៈសិទ្ធ និង រាជិនីសំឡេង មាស សុខសោភា ដោយគេសង្កេតឃើញមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនតែប៉ុណ្ណោះថែមទាំងលើកសរសើរមិនដាច់ពីមាត់នូវភាពពីរោះក្នុងបទចម្រៀងថ្មីនេះទៀតផង ។

យ៉ាងណាមិញ ដើម្បីជាការប្តូររសជាតិថ្មីមួយទៀតនោះ ផលិតកម្ម រាម បានយកចិត្តទុកដាក់ខ្ពស់ ដោយបានបញ្ចេញចម្រៀងថ្មីមួយបទទៀត ជាកាដូសម្រាប់អ្នកគាំទ្រក្នុងខែថ្មីនេះ ដែលមួយបទនេះមានការផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ជាមួយអត្ថន័យក៏ពីរោះ ចង្វាក់ភ្លេងក៏ថ្មីបែបរ៉េប ធានាថាត្រូវចិត្តត្រូវអារម្មណ៍យុវវ័យខ្លាំង ។ មួយបទនោះមានចំណងជើងថា «Still Good» ជាការបកស្រាយដោយតារាចម្រៀងពន្លកថ្មីវ័យក្មេងពីររូបគឺ Tom និង Baly ។

«Still Good» នេះគឺជាបទទី ២ ហើយសម្រាប់តារាចម្រៀងពន្លកថ្មី Tom និង Baly នៅក្នុងផលិតកម្មរាម ដោយបទដំបូងរបស់ពួកគាត់គឺបទ «ដាំទឹក» ដែលបងប្អូនតែងមានចម្ងល់ថាតើតារាចម្រៀងពីររូបនេះ ជាអ្នកណា?

គួរបញ្ជាក់ដែរថា បទ «Still Good» ជាបទចម្រៀងលើកទី ១ សម្រាប់តារាចម្រៀងពន្លកថ្មីទាំងពីររូប ក្នុងផលិតកម្ម រាម ដែលបានថតឡើងជា MV មានលក្ខណៈខ្នាតធំ ច្បាស់ត្រជាក់ភ្នែក ជាមួយកាមេរ៉ាទំនើបៗ ដែលកាន់តែធ្វើឱ្យមួយបទនេះ ពិតជាត្រូវចិត្តយុវវ័យ ៕

ដើម្បីចង់ដឹងច្បាស់ថាបទ «Still Good» ពីរោះបែបណា ចុចស្តាប់ និង ទស្សនា MV ខាងក្រោមនេះ ៖

Share This Post: