ព័ត៌មានអន្តរជាតិ June 11, 2025

បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍នៅអាមេរិក៖ ទីក្រុង Los Angeles ត្រូវបានដាក់បម្រាមគោចរ, ទីក្រុង Chicago និង New York ចូលរួមតវ៉ា

Liny Chan

(វ៉ាស៉ីនតោន)៖ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ បាននាំឱ្យមានការដាក់បម្រាមគោចរនៅក្នុងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក រហូតដល់ម៉ោង ៦ព្រឹកថ្ងៃពុធ ទី១១ ខែមិថុនានេះ ខណៈដែលអភិបាលក្រុង លោកស្រី Karen Bass និយាយថាវាអាចមានរយៈពេលជាច្រើនថ្ងៃ ជាមួយនិងការជំរុញដល់អ្នកស្រុកចៀសវាងតំបន់មានបាតុកម្ម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការតវ៉ាបានរាលដាលទៅដល់ទីក្រុង Chicago ដោយក្រុមបាតុករបានបិទផ្លូវនានាក្នុងទីក្រុង រួមទាំងផ្នែកមួយនៃ Michigan Avenue ដែលជាផ្លូវដើរទិញឥវ៉ាន់ដ៏ធំរបស់ទីក្រុង។ មនុស្សរាប់រយនាក់បានចេញមុខតវ៉ាដោយកាន់បដាសរសេរថា «​ដក ICE ចេញទៅ,​ ជនអន្តោប្រវេសន៍បានធ្វើឱ្យមានអាមេរិក»។ ប៉ូលិសបានចាប់ខ្លួនបាតុករពីរនាក់ នៅទីនោះ។

នៅឯទីក្រុង New York វិញ​ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅជិតតុលាការអន្តោប្រវេសន៍ នៅឯអគារសហព័ន្ធ Jacob K. Javits ភាគខាងត្បូងសង្កាត់ Manhattan កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍ សហព័ន្ធ ដែលកេីតមានតាំងពីថ្ងៃសុក្រសប្តាហ៍មុនកាន់តែវុវត្តន៍ទៅមុខ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យដាក់ពង្រាយទ័ពឆ្មាំជាតិ និងទាហានម៉ារីន ដោយនិយាយថាដេីម្បីទប់ស្កាត់កុំឱ្យបាតុកម្មរាលរាលចេញពីការគ្រប់គ្រង់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News