ថៃបានបំភ្លៃការពិត និងបានទម្លាក់កំហុសមកលើអាជ្ញាធរកម្ពុជារឿងបើកច្រកទ្វារប៉ោយប៉ែត, ពួកគេអ្នកបិទច្រក តែទៅប្រកាសថា ខាងកម្ពុជាមិនបើកច្រកឲ្យឆ្លងកាត់ទៅវិញ
(ប៉ោយប៉ែត)៖ នេះជាការបំភ្លៃទាំងស្រុងរបស់សមត្ថកិច្ចថៃ ដែលបានទម្លាក់កំហុសមកលើអាជ្ញាធរខ្មែរ ថា មិនបើកច្រកទ្វារប៉ោយប៉ែត ជូនបងប្អូនខ្មែរអាចឆ្លងកាត់មកស្រុកបាន។

ពួកគេភូតភរ ល្បិចកលគ្រប់បែបយ៉ាង ហើយឲ្យកាសែតរបស់ពួកគេឡាយផ្ទាល់ និងចុះផ្សាយព្រោងព្រាតថា ពលរដ្ឋខ្មែរដែលនៅកកកុញរវាងច្រកព្រំដែនខ្លងលឹក និងប៉ោយប៉ែតនោះ មកពីខាងកម្ពុជាមិនបើកជូន។
អាជ្ញាធរកម្ពុជាយើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត រង់ចាំទទួលបងប្អូនជានិច្ចឲ្យតែថៃ បើកច្រកទ្វារអនុញ្ញាតឲ្យពួកគាត់អាចត្រឡប់មកវិញ តែទាហានថៃមិនបើកឲ្យតាំងពីព្រឹករហូតដល់ម៉ោងជាង៧យប់ ទើបអនុញ្ញាតឲ្យបើកឆ្លងមក។
នេះជាសារធាតុថោកទាបរបស់ទាហានថៃ និងសមត្ថកិច្ចថៃ ដែលប្រើយុទ្ធសាស្រ្តគ្រប់បែបយ៉ាង ដើម្បីទម្លាក់កំហុសមកលើខ្មែរយើង។
ពលរដ្ឋខ្មែរមកតាំងតែពីព្រឹក តែពួកគេមិនបើកឲ្យឆ្លងកាត់ទំរាំ និយាយត្រូវគ្នា ទើបបើកឲ្យចូលនៅម៉ោងជាង៧ថ្ងៃទី២៥ ខែមិថុនានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News








