Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ត្រាំ ទុកពេល ៥០ថ្ងៃឱ្យរុស្ស៉ីដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើមិនចង់ប្រឈមពន្ធគយ ១០០ភាគរយ

BY Liny Chan July 15, 2025
លោក ត្រាំ ទុកពេល ៥០ថ្ងៃឱ្យរុស្ស៉ីដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើមិនចង់ប្រឈមពន្ធគយ ១០០ភាគរយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់រុស្ស៉ីនៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឱ្យបិទបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន ក្នុងពេល៥០ថ្ងៃ បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយដ៏ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយថារូបលោកមិនសប្បាយចិត្តទាល់តែសោះជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ជាមួយការសង្កត់ធ្ងន់ថាលោកកំពុងអស់ ការអត់ធ្មត់ចំពោះការបដិសេធរបស់មេដឹកនាំរុស្ស៉ីក្នុងការបិទបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនជាង ៣ឆ្នាំមកនេះ។ លោក ត្រាំ បានគូសបញ្ជាអំឡុង កិច្ចប្រជុំមួយនៅឯវិមានពងក្រពើនៃសេតវិមានជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ដូច្នេះថា «យើងនឹងដាក់ទណ្ឌកម្មដោយ យកពន្ធគយយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនអាចមានកិច្ចព្រមព្រៀងមួយក្នុងពេល៥០ថ្ងៃទេនោះ ហើយការយកពន្ធគយនឹងស្ថិតក្នុងអត្រា១០០ភាគរយ»

គួរបញ្ជាក់ថា បើតាមលោក ត្រាំ សហរដ្ឋអាមេរិកក៏អាចនឹងយកពន្ធគយបន្ទាប់បន្សំលើបណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់រុស្ស៉ី ជាពិសេសប្រទេស ដែលទិញប្រេង និងឧស្ម័នពីរុស្ស៉ីផងដែរ៕ ផ្ដលសិទ្ធិដោយ៖ Fresh News

Share This Post: