ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក៖ មនុស្សជាង ២០នាក់រងរបួស បន្ទាប់ពីរថយន្តបេីកបំបុកហ្វូងមនុស្ស នៅទីក្រុង Los Angeles
BY Nisaiy KP
July 20, 2025
(វ៉ាស៉ីនតោន)៖ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុង Los Angeles បានឱ្យដឹងថា រថយន្តមួយគ្រឿងបានបើកបំបុកហ្វូងមនុស្សលើមហាវិថី Santa Monica នៃទីក្រុង កាលពីព្រឹកថ្ងៃសៅរ៍នេះ បណ្តាលឱ្យមនុស្សច្រេីនជាង ២០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ ២០២៥។

យ៉ាងហោចណាស់ជនរងគ្រោះ ៣នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ រីឯមួយចំនួនទៀតត្រូវរបួសធ្ងន់។ ភ្លាមៗ គេមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុនេះទេ។
តាមទូរទស្សន៍ CNN ទីតាំងកេីតហេតុ គឺនៅក្បែរកន្លែងប្រគុំតន្ត្រី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews