ព័ត៌មានអន្តរជាតិ July 27, 2025

នាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham គាំទ្រជាគោលការណ៍លើបទឈប់បា.ញ់របស់ប្រធានាធិបតីអាមេរិក ប៉ុន្តែកងទ័ពថៃនៅបន្តបា.ញ់ប្រហារមកលើកងទ័ពកម្ពុជា

Nisaiy KP

(បាងកក)៖ កាសែតថៃ The Nation បានរាយការណ៍នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីស្ដីទី លោក Phumtham Wechayachai គាំទ្រជាគោលការណ៍លើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក តែចង់ឃើញការប្ដេជ្ញាចិត្តពិតប្រាកដពីកម្ពុជា។

ការលើកឡើងបែបនេះរបស់លោក Phumtham ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមានបទឈប់បាញ់បន្ទាន់មួយ អំឡុងកិច្ចពិភាក្សាជាមួយមេដឹកនាំនៃប្រទេសទាំង២។

ប៉ុន្តែខណៈថៃនៅតែបន្តព្យាយាមចោទប្រកាន់កម្ពុជា និងបង្ហាញពីសញ្ញាមិនទាន់ឆ្អែតក្នុងការឈ្លានពានទឹកដីកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីឆន្ទៈក្នុងការទទួលយកបទឈប់បាញ់ស្នើឡើងដោយលោក ដូណាល់ ត្រាំ ជាមួយការចាត់តាំងឱ្យ ប្រមុខការទូតកម្ពុជាបើកកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។

អ្នករាយការណ៍ជាន់ខ្ពស់ Fresh News កំពុងស្ថិតនៅសមរភូមិ នៅសមរភូមិចាក់ច្រែង តាសឹម ភ្នំទ្រព្យ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៖ មកដល់ម៉ោង៩៖៥០នាទីព្រឹកនេះ គ្រាប់កាំភ្លើងនៅតែបន្តលាន់លឺកងរំពងចេញពីសមរភូមិថៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews