ព័ត៌មានអន្តរជាតិ July 27, 2025

នាយករដ្ឋមន្ត្រីស្ដីទីថៃ ទទូចចង់ចរចាទ្វេភាគីជាមួយកម្ពុជា តែមិនចង់ឃើញអន្តរាគមន៍ពីប្រទេសទី៣

Nisaiy KP

(បាងកក)៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា បាននិយាយថាថៃចង់ជួបពិភាក្សាទ្វេភាគី ជាមួយកម្ពុជា និងមិនចង់ឱ្យមានអន្តរាគមន៍ពីប្រទេសទី៣នោះទេ ក្នុងការដោះស្រាយជម្លោះនៅព្រំដែនដែលកំពុងផ្ទុះឡើងរវាងប្រទេសទាំង២។ នេះបើតាមកាសែតថៃ The Nation ចេញផ្សាយនៅរសៀលថ្ងៃនេះ។

លោក Phumtham ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងក្រោយរូបលោកអះអាងថា ថៃយល់ព្រមជាគោលការណ៍ លើបទឈប់បាញ់ស្នើឡើងដោយលោក ត្រាំ។ ថ្លែងនៅឯស្ថានីយវិទ្យុ និងទូរទស្សន៍កងទ័ពថៃ លោក Phumtham បានពន្យល់ថាលោក ត្រាំ បានស្នើឱ្យមានបទឈប់បាញ់បន្ទាន់មួយរវាងកម្ពុជា និងថៃ ជាមួយការបន្ថែមថា សហរដ្ឋអាមេរិកនឹងដំណើរការកិច្ចចរចាពាណិជ្ជកម្មនោះទេ ប្រសិនបើការវាយប្រយុទ្ធមិនបញ្ឈប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews