ព័ត៌មានអន្តរជាតិ July 28, 2025

អ្នកស្រុកភាគខាងជេីងប្រទេសថៃ​ និយាយថាទឹកជំនន់ឆ្នាំនេះអាក្រក់បំផុតមិ​នធ្លាប់មាន

Liny Chan

(Nan)៖​ ស្ថានភាពទឹកជំនន់នៅភាគខាងជើងប្រទេសថៃក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានបង្កការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះ Wipha។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត​ Bangkok Post​ នៅថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​ ២០២៥។

ទឹកជំនន់នេះបានកេីតឡេីងនៅឯស្រុកភាគខាងជើងបំផុតនៃខេត្ត Nan កាលពីសប្តាហ៍មុន​ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលបណ្តាលមកពីសំណល់នៃព្យុះ Wipha។ អ្នក​ស្រុក​បាននិយាយ​ថា វា​ជា​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ដែល​ពួក​គេ​មិន​ធ្លាប់​ជួប។

សំណល់នៃព្យុះរួមផ្សំនឹងខ្យល់មូសុងនិរតី​ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងពាសពេញខេត្តនានា រួមមាន Nan, Chiang Rai, Phayao, Lampang, Chiang Mai, Mae Hong Son, Phrae និង Loei។ តាមទីភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ថៃ ទឹកជំនន់ និងការបាក់ដីចាប់តាំងពីថ្ងៃទី២១ ខែកក្កដា បានប៉ះពាល់ដល់មនុស្សចំនួន ៣៣​ ៩០០គ្រួសារ​នៅទូទាំង ៥០ស្រុក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News