ព័ត៌មានអន្តរជាតិ July 28, 2025

ទឹកទន្លេហក់ឡេីង​ជន់លិចសហគមន៍ប្រជាជន នៅខេត្តឈាងរ៉ៃ ប្រទេសថៃ

Liny Chan

(CHIANG RAI)៖​ ទឹកទន្លេ Sai បានហក់ឡើងនៅព្រឹកថ្ងៃចន្ទ ទី២៨​ ខែកក្កដា ឆ្នាំ២០២៥នេះ ហើយបានជន់លិចសហគមន៍ក្នុងស្រុក ព្រំដែនស្រុក​Mae Sai នៃខេត្តឈាងរ៉ៃ​ប្រទេសថៃ​នាំឱ្យមានការបញ្ជាឱ្យជម្លៀសចេញសម្រាប់តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ផ្សេងទៀត ចំពោះមុខការព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត​។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត​Bangkok Post។

ទឹកទន្លេបានហូរជន់លិចផ្សារ Sai Lom Joy យ៉ាងរហ័ស ដែលប៉ះពាល់ដល់អាជីវករ និងអ្នកស្រុក។ ប្រជាពលរដ្ឋបាននាំគ្នារបស់របរដាក់ថង់ធំៗ ដើម្បីទប់ទឹកមិនឱ្យហូរចូលផ្ទះរបស់ពួកគេ ខណៈអាជ្ញាធរជួយជម្លៀសមនុស្សចាស់ និងអ្នកជំងឺ។

នាយកដ្ឋានឧតុនិយមភាគខាងជេីងថៃ​បាននិយាយថា ភាគខាងជើងខាងលើត្រូវបានគេរំពឹងថា នឹងរងនូវភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ ជាពិសេសនៅខេត្ត​Chiang Rai, Phayao and Nan ដែលកំពុងរងគ្រោះស្រាប់ដោយទឹកជំនន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News