Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អេក្វាទ័រ ណែនាំឱ្យធ្វើការជម្លៀសទុកមុន ក្រោយការរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រនៅឆ្នេរភាគខាងកើតរុស្ស៉ី

BY Liny Chan July 30, 2025
អេក្វាទ័រ ណែនាំឱ្យធ្វើការជម្លៀសទុកមុន ក្រោយការរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រនៅឆ្នេរភាគខាងកើតរុស្ស៉ី

(គីតូ)៖ ប្រទេសអេក្វាទ័រ បានដាក់បទបញ្ជាឱ្យមានការជម្លៀសទុកជាមុន ចេញពីឆ្នេរសមុទ្រ កំពង់ផែ និងតំបន់ទំនាប នៅក្នុងប្រជុំកោះ Galapagos បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAFP នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ ២០២៥។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន​ អង្គភាពទទួលបន្ទុកតាមដានហានិភ័យរបស់ប្រទេសអេក្វាទ័រ បានឱ្យដឹងថា «ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានដាក់សម្រាប់តំបន់ Insular (ប្រជុំកោះ Galapagos) ដោយតម្រូវឱ្យផ្អាកសកម្មភាពដែនសមុទ្រជាបន្ទាន់ ក៏ដូចជាធ្វើការជម្លៀសទុកជាមុនចេញពីឆ្នេរ កំពង់ផែ និងតំបន់ទំនាប»

គួរបញ្ជាក់ថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីក្នុងតំបន់របស់រុស្ស៉ី បាននិយាយថា ការរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ គឺជាកម្រិតខ្លាំងក្លាបំផុតមួយ គិតចាប់តាំងពីឆ្នាំ ១៩៥២។ ការរញ្ជួយដីនេះបានជំរុញឱ្យប្រទេសមួយចំនួន ចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដូចជាជប៉ុន ហ្វីលីពីន ឥណ្ឌូណេស៉ី និងប៉េរូ។ រីឯ ម៉ិកស៉ិកបានណែនាំឱ្យពលរដ្ឋ ចៀសវាងការធ្វើដំណើរទៅកាន់ឆ្នេរប៉ាស៉ីហ្វិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: