ព័ត៌មានអន្តរជាតិ July 30, 2025

ប៉ូលិស ៦នាក់ និងជនស៊ីវិលម្នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់-បែក នៅភាគខាងត្បូងប្រទេសថៃ

Liny Chan

(បាងកក)៖ គ្រាប់បែកបង្កៃតាមផ្លូវមួយគ្រាប់បានផ្ទុះ នៅក្នុងស្រុក Sungai Padi ខេត្ត Narathiwat ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ដោយបណ្ដោលឱ្យមន្ត្រីប៉ូលិស ៦នាក់ និងជនស៊ីវិលម្នាក់រងរបួស នៅព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា​។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

ហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើកើតឡើងនៅម៉ោង ៨ព្រឹក​ និងមានគោលដៅលើក្បួនម៉ូតូប៉ូលិសដែលកំពុងល្បាតការពារក្រុមគ្រូបង្រៀនក្នុងតំបន់។ មន្ត្រីប៉ូលិស២នាក់ និងជនស៊ីវិលម្នាក់ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានរងរបួសធ្ងន់ ខណៈមន្ត្រីប៉ូលិស៤នាក់ផ្សេងទៀតរងរបួសស្រាល។ អាជ្ញាធរថៃបានចោទថាការវាយប្រហារដោយ ការបង្កៃគ្រាប់បែកនេះជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធផ្ដាច់ទឹកដីនៅភាគខាងត្បូងប្រទេស៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News