Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

BREAKING: រញ្ជួយដីកម្រិត៥.៤រិចទ័រ វាយប្រហារឆេ្នរសមុទ្រប្រទេសមីយ៉ាន់ម៉ា និងញ័ររញ្ជួយដល់ទីក្រុងបាងកក ប្រជាជន និងបុគ្គលិកធ្វើការ ប្រញាប់រត់ចេញពីអគារ

BY Liny Chan August 21, 2025
BREAKING: រញ្ជួយដីកម្រិត៥.៤រិចទ័រ វាយប្រហារឆេ្នរសមុទ្រប្រទេសមីយ៉ាន់ម៉ា និងញ័ររញ្ជួយដល់ទីក្រុងបាងកក ប្រជាជន និងបុគ្គលិកធ្វើការ ប្រញាប់រត់ចេញពីអគារ

(បាងកក)៖ យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការរញ្ជួយនៅក្នុងផ្នែកខ្លះនៃទីក្រុងបាងកក។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃនេះ។

យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម គ្រោះរញ្ជួយដីមួយបានកើតឡើង នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងកម្រិត៥.៤រ៉ិចទ័រ និងជម្រៅ១០គីឡូម៉ែត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: