ព័ត៌មានអន្តរជាតិ August 24, 2025

គ្រោះរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ វាយប្រហារលើរដ្ឋ Johor ធ្វើឱ្យញ័រដល់រដ្ឋជាច្រើននៅម៉ាឡេស៊ី

Nisaiy KP

(CNA)៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយបានវាយប្រហារលើរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ដោយបង្កឱ្យមានរំញ័រដល់រដ្ឋមួយចំនួនទៀត ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បាននិយាយក្នុងការបង្ហោះមួយលើ Facebook គ្រោះរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦៖១៣នាទីព្រឹក ថ្ងៃអាទិត្យនេះដោយ មានជម្រៅរញ្ជួយនៅក្នុងដី ១០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រពីភាគខាងលិច ទីក្រុង Segamat។ គ្រោះរញ្ជួយដីនេះបានបង្កឱ្យរំញ័រនៅក្នុងតំបន់ជាច្រើននៃរដ្ឋ Johor, Negeri Sembilan, Melaka និងរដ្ឋ Pahang។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានបន្ថែមថាខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយថាមិនមានការព្រមានពីរលកស៊ូណាមិឡើយ។ ដោយឡែកក្រុមមន្ត្រីក្នុង រដ្ឋ Johor បានឱ្យដឹងថាមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសមត្តិនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews