ព័ត៌មានអន្តរជាតិ August 26, 2025

អតីតចៅអធិការវត្តមួយនៅថៃ ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទស៊ីដាច់លុយវត្ត

Liny Chan

(បាងកក)៖ ប៉ូលិសថៃ នៅថ្ងៃអង្គារ​ ទី២៦ ខែសីហា បានចាប់ខ្លួនអតីតចៅអធិការឈ្មោះ Luang Phor Alongkot ក្រោមបទចោទប្រកាន់ច្រើនករណីក្នុងនោះរួមមានកិបកេងលុយវត្ត និងលាងលុយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

ប៉ូលិសថៃបានចាប់ខ្លួនអតីតចៅអធិការ Luang Phor Alongkot នៅឯវត្ត Phra Bat Nam Phu ក្នុងខេត្ត Lop Buri នៅម៉ោងប្រហែល ១រលំងអាធ្រាត្រ ក្រោយទទួលបាន ព័ត៌មានថាអតីតចៅអធិការអង្គនេះព្យាយាមរត់គេចខ្លួន។ ប៉ូលិសបាននាំខ្លួនអតីតចៅអធិការ Luang Phor Alongkot ទៅកាន់អង្គភាពប្រឆាំងបទល្មើសព្រហ្មទណ្ឌ ក្នុងទីក្រុងបាងកកដើម្បីសួរចម្លើយ។

អតីតចៅអធិការ Luang Phor Alongkot មានព្រះជន្ម ៦៥ព្រះវស្សា បានស្ថិតក្រោមដីកាចាប់ខ្លួនចេញដោយតុលាការកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ព្រមពេលជាមួយគ្នា ប៉ូលិសថៃក៏បានចាប់ខ្លួន influencer ម្នាក់ឈ្មោះ Seksan «“Mor Bee”» Sapsubbsakul មានអាយុ៤៣ឆ្នាំ ដែលបានរួមចំណែងជួយរៃអង្គាសប្រាក់សម្រាប់វត្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News