Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ថៃ ប្រឈមមុខនឹងព្យុះស៉ីក្លូនត្រូពិក នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

BY Liny Chan August 29, 2025
ថៃ ប្រឈមមុខនឹងព្យុះស៉ីក្លូនត្រូពិក នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

(បាងកក)៖ ប្រទេសថៃ បន្តប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យទឹកជំនន់ភ្លាមៗ ខណៈដែលប្រព័ន្ធសម្ពាធទាបអាចប្រែក្លាយ ទៅជាព្យុះស៉ីក្លូនត្រូពិច។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។

នៅថ្ងៃសុក្រ ទី២៩ ខែសីហានេះ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានពីភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេស ខណៈដែលខ្យល់មូសុងកំពុងលាតសន្ធឹងពាសពេញភាគខាងជើង មានឥទ្ធិពលមកពីប្រព័ន្ធសម្ពាធទាបលើប្រទេសឡាវ និងវៀតណាមផ្នែកខាងលើ។

ជាមួយគ្នានេះ ខ្យល់មូសុងនិរតីកម្រិតមធ្យមនៅតែបន្តប៉ះពាល់ដល់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ដែលនាំមកនូវលទ្ធភាពនៃភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ផ្សេងៗ។ អាជ្ញាធរ​អំពាវនាវ​ឱ្យពលរដ្ឋ​ប្រុងប្រយ័ត្ន ​ចំពោះ​ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង ពិសេស​នៅតាម​តំបន់​ជិត​ផ្លូវទឹក ជើងភ្នំ និង​តំបន់​ទំនាប​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: