ព័ត៌មានអន្តរជាតិ September 1, 2025

BREAKING: មនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងរបួស ក្នុងការញ្ជួយដីនៅអាហ្វហ្កានីស្ថាន

Liny Chan

(កាប៊ុល)៖ ការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ បានបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់ និងរងរបួស នៅប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Reuters។

អាជ្ញាធរនិយាយថា ការរញ្ជួយដីជម្រៅ ១០គីឡូម៉ែត្រ បានកើតឡើងនៅខេត្ត Kunar ភាគឦសានអាហ្វហ្គានីស្ថាន ខណៈក្រុមសង្គ្រោះកំពុងស្វែងរកអ្នកនៅមានជីវិត តាមគំនរផ្ទះបាក់បែកផ្ទះ។ ក្រសួង​សុខាភិបាល​បានឱ្យដឹងថា តាមរបាយការណ៍​ដំបូង​ ​អ្នក​ស្លាប់មាន​ចំនួន ៣០នាក់​នៅ​ក្នុង​ភូមិ​តែ​មួយប៉ុណ្ណោះ ហើយមាននៅ​ទីតាំងផ្សេងទៀត​។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Sharafat Zaman បាននិយាយថា ចំនួនអ្នកស្លាប់ និងរបួសមានច្រើន ប៉ុន្តែដោយសារកន្លែងខ្លះពិបាកទៅដល់។ អ្នករបួសរាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយតួលេខទំនងជាកើនឡើង។ ក្រុមសង្គ្រោះកំពុងធ្វើការនៅក្នុងស្រុកជាច្រើន នៃខេត្ត Kunar ដែលជាតំបន់ភ្នំ និងថ្ម ជាប់ព្រំដែនជាមួយតំបន់ Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News