Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

បក្សប្រជាជនថៃប្រកាសជាផ្លូវការថានឹងគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រី

BY Liny Chan September 3, 2025
បក្សប្រជាជនថៃប្រកាសជាផ្លូវការថានឹងគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រី

(បាងកក)៖ គណបក្សប្រជាជនថៃ (People’s Party) នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានសម្រេចចិត្តគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនេះមានន័យថាគណបក្សប្រឆាំងធំជាងគេ បំផុតរបស់ថៃមួយនេះគាំទ្រលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Natthaphong Ruengpanyawut ជាមេដឹកនាំបក្សប្រជាជនថៃ បានប្រកាសពីការសម្រេចចិត្តខាងលើនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន។ តាមលោក Natthaphong គណបក្សរបស់លោកបានឯកភាពលើការគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ដោយបក្សប្រជាជនថៃមានអាសនៈក្នុងរដ្ឋសភា ១៤៣អាសនៈ ការគាំទ្ររបស់បក្សប្រឆាំងនេះនឹងផ្ដល់ឱ្យលោក Anutin និងគណបក្សភូមិចៃនឹងមានសំឡេងភាគច្រើននៅរដ្ឋសភា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: