Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

BREAKING: គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើកោះ Mindanao របស់ហ្វីលីពីន

BY Liny Chan October 10, 2025
BREAKING: គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើកោះ Mindanao របស់ហ្វីលីពីន

(Reuters)៖ មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៤រ៉ិចទ័រ វាយប្រហារលើកោះ Mindanao នៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម EMSC គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ៥៨គីឡូម៉ែត្រ។ EMSC ដំបូងឡើយបានរាយការណ៍ថាគ្រោះរញ្ជួយដីខាងមានកម្រិត ៧.២រ៉ិចទ័រ។ ដោយឡែក ប្រព័ន្ធប្រកាសអាសន្នពីរលកស៊ូណាមិរបស់សហរដ្ឋអាមេរិក ក៏បានចេញសារព្រមានពីរលកស៊ូណាមិផងដែរ ដោយនិយាយថារលកស៊ូណាមិដ៏គ្រោះថ្នាក់អាចនឹងកើតឡើងនៅតាម ឆ្នេរមួយចំនួនដែលស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: