ព័ត៌មានអន្តរជាតិ October 20, 2025

ISOC អាចនឹងស្នើឱ្យរដ្ឋាភិបាលថៃប្រកាសភាពអាសន្នក្នុងស្រុកមួយចំនួន ស្ថិតនៅភាគខាងត្បូងប្រទេស ចំពោះមុខការកើនឡើងអំពើហិង្សា

Liny Chan

(បាងកក)៖ ទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់ថៃ ឬហៅកាត់ថា ISOC អាចនឹងស្នើសុំឱ្យគណៈរដ្ឋមន្ត្រីពីចារណាលើការអនុវត្តឡើងវិញនូវប្រកាសភាពអាសន្ន នៅក្នុងស្រុក មួយចំនួនស្ថិតតាមព្រំដែននៃខេត្តស្ថិតនៅភាគខាងត្បូងប្រទេស ជាទីដែលអំពើហិង្សាកំពុងកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation។

អ្នកនាំពាក្យ ISOC លោក Thammanoon Maisonthi ធ្វើការបញ្ជាក់បែបនេះនៅថ្ងៃចន្ទ ទី២០ ខែតុលា នៅក្នុងស​ន្និសីទសារព័ត៌មានមួយ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅបន្ទាប់ពីកិច្ចប្រជុំ ISOC ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul លោក Thammanoon បានបន្ថែមថាបណ្ដាស្រុកជាច្រើនបានស្នើឱ្យអនុវត្ត ឡើងវិញនូវការប្រកាសភាពអាសន្ន ដើម្បីអនុញ្ញាតឱ្យកងកម្លាំងសន្តិសុខនូវអំណាចពិសេសដើម្បីគ្រប់គ្រងស្ថានការណ៍៕ ផ្ដល់សិទ្ធិដោយ៖ Fresh News