ព័ត៌មានអន្តរជាតិ October 22, 2025

តម្លៃប្រេងហក់ឡើងជាង ២ភាគរយ ខណៈពិភពលោកកំពុងរង់ចាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន

Liny Chan

(Reuters)៖ តម្លៃ​ប្រេងបាន​ហក់ឡើង​ខ្ពស់​ ឈានចូលដល់​ថ្ងៃ​ទី​ពីរ​ នៅថ្ងៃ​ពុធ ទី២២ ខែតុលានេះ ដោយ​កើន​ប្រហែល ២ភាគរយ និង​ជំរុញ​ដោយ​ហានិភ័យ​នៃការផ្គត់ផ្គង់ ចំពោះមុខក្តីរំពឹងពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មអាមេរិក- ​ចិន​។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វិនិយោគិន បានទម្លាយថាសហរដ្ឋអាមេរិកកំពុងស្វែងរកប្រេងដើម្បីស្តុកទុក ធ្វើជាទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។ សន្ទស្សន៍តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២៤ដុល្លារ ឬ ២ភាគរយ គឺ ៦២.៥៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងព្រឹកថ្ងៃពុធនេះ ខណៈសន្ទស្សន៍តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានឡើងថ្លៃ ១.២០ដុល្លារ ឬ ២.១ភាគរ គឺ ៥៨.៤៤ដុល្លារក្នុងមួយបារ៉ែល។

ទិន្នផលប្រេងបានធ្លាក់ចុះដល់កម្រិតទាប រយៈពេល ៥ខែមកហើយ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍។ អ្នកផលិតបានបង្កើនការលក់ ខណៈដែលភាពតានតឹងពាណិជ្ជកម្ម គំរាមកំហែងដល់តម្រូវការមិនច្បាស់លាស់។ ក្តីបារម្ភនៃការផ្គត់ផ្គង់ក៏បានផ្ទុះឡើងម្តងទៀត បន្ទាប់ពីមានព័ត៌មានថា ជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ត្រូវបានពន្យារពេល ចំពោះមុខការរំខានដោយភាពភ័យខ្លាច នៅពេលដែលរដ្ឋាភិបាលលោកខាងលិច ដាក់សម្ពាធប្រទេសអ្នកទិញនៅអាស៉ី កាត់បន្ថយការទិញប្រេងពីរុស្ស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News