Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកក្បែរផ្លូវដែកនៅខេត្ត Narathiwat ប្រទេសថៃ បណ្តាលឱ្យទាហាន ២នាក់របួស

BY Liny Chan October 27, 2025
ផ្ទុះគ្រាប់បែកក្បែរផ្លូវដែកនៅខេត្ត Narathiwat ប្រទេសថៃ បណ្តាលឱ្យទាហាន ២នាក់របួស

(បាងកក)៖ នាថ្ងៃចន្ទនេះ ហេតុការណ៍ផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរផ្លូវដែកមួយខ្សែ ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក អំឡុងពេលដែលអាជ្ញាធរនិងទាហានថៃ កំពុងដើរល្បាតដើម្បីពិនិត្យ​​មើលសុវត្ថិភាព តាមបណ្តោយផ្លូវដែកមួយខ្សែខាងលើ។ អ្នកដែលរងរបួសទាំង២នាក់ គឺជាទាហានថៃ ហើយក្រោយកើតហេតុភ្លាមៗ ពួកគេត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ករណីនេះត្រូវបានសង្ស័យជាស្នាដៃវាយប្រហារ ធ្វើឡើងដោយក្រុមចលនាបះបោរ នៅតំបន់ភាគខាងត្បូងប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: