ព័ត៌មានអន្តរជាតិ October 30, 2025

សហរដ្ឋអាមេរិក កាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួន នៅរ៉ូម៉ានីដែលជាព្រំដែនប៉ែកខាងកើត NATO

Naren

(ប៊ុយដាផេស)៖ ក្រសួងការពារជាតិនៃប្រទេសរូម៉ានី បានឱ្យដឹងថា សហរដ្ឋអាមេរិក មានគម្រោងកាត់បន្ថយចំនួនកងទ័ព ដែលកំពុងឈរជើងនៅប៉ែកខាងកើតទ្វីបអឺរ៉ុប រួមទាំងទាហានប្រចាំនៅមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu របស់រូម៉ានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ ២០២៥។

ក្រសួងការពារជាតិរូម៉ានី បានឱ្យដឹងទៀតថា គម្រោងកាត់បន្ថយនេះអាចរួច ​ដោយសារតែការផ្លាស់ប្តូរទិសអាទិភាពមួយចំនួនរបស់ទីក្រុង​វ៉ាស៉ីនតោន។ ទាហាន​អាមេរិក​ប្រហែល ១ ០០០នាក់​​នឹងបន្ត​ឈរ​ជើង​នៅ​​រ៉ូម៉ានី។ ប៉ុន្តែទាហាន​អាមេរិក​ចន្លោះ​ពី ១ ០០០នាក់ទៅ ១ ២០០នាក់ ​ដែលត្រូវ​បាន​ប្តូរ​វេន​ចេញ​កាល​ពី​មួយ​ខែ​មុន មិនមានការដាក់ជំនួសមកវិញ​​ឡើយ។ ក្រសួងគូសបញ្ជាក់ថា «ការសម្រេចចិត្ត​បញ្ចប់​កងពលតូច​ប្តូរវេន​នៅ​អឺរ៉ុប ជាសញ្ញាខ្លះៗសម្រាប់ប្រទេសសមាជិកណាតូ»

យោធាអាមេរិកនិយាយថា ការសម្រេចមិនដាក់ជំនួសកងទ័ពអាមេរិក ដែលដល់ពេលប្តូរវេនចេញពីរ៉ូម៉ានី មិនមែនជា ការដកទ័ពរបស់អាមេរិកចេញពីអឺរ៉ុប ឬជាសញ្ញាថយចុះនៃការប្តេជ្ញាចិត្តចំពោះណាតូទេ។ សកម្មភាពបែបនេះ ត្រូវបានគេមើលឃើញថាជារឿងដ៏កម្រមួយ ហើយសមាជិកសភាជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋ នៅក្នុងគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ ក៏បានរិះគន់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News